Giovani lo Celso & Ryan Sessegnon
Giovani lo Celso & Ryan Sessegnon

ក្លិបបាល់ទាត់មាន់ខ្នាយមាស Tottenham Hotspur បាននាំយកកីឡាករថ្មី ២រូបបន្ថែមដើម្បីត្រៀមរដូវកាលថ្មី កាលពីម្សិលមិញនេះ គឺប៉ុន្មានម៉ោងមុននឹងទីផ្សារដោះដូរកីឡាករនៅអង់គ្លេស ត្រូវបានបិទ។ កីឡាករទាំង ២រូបនោះរួមមាន ខ្សែបម្រើប្រយុទ្ធស្លាប Ryan Sessegnon និងខ្សែបម្រើជម្រើសជាតិអាហ្សង់ទីន Giovani lo Celso

Ryan Sessegnon
Ryan Sessegnon

កីឡាករជម្រើសជាតិអង់យុវជនអង់គ្លេស U21 Sessegnon បានចុះកុងត្រារយៈពេល ៥ឆ្នាំនៅកីឡដ្ឋាន White Hart Land ក្រោយផ្លាស់មកពីក្លិប Fulham ក្នុងតម្លៃខ្លួន ២៥លានផោន ប៉ុន្តែតម្លៃខ្លួននេះអាចនឹងកើនឡើងដល់ ៣០លានផោន បើសិនជាគេបង្ហាញទម្រង់លេងបានល្អ។ ជាមួយគ្នានេះខ្សែបម្រើ Josh Onomah ក៏បានផ្ទេរទៅលេងនៅ Fulham វិញដែរ ដែលនេះជាផ្នែកមួយនៃការព្រមព្រៀងនាំយក Sessegnon។

Giovani lo Celso
Giovani lo Celso

រីឯខ្សែបម្រើវ័យ ២៣ឆ្នាំ Giovani lo Celso វិញត្រូវបាន Spurs ខ្ចីជើងពីក្លិបនៅអេស្ប៉ាញ​ Real Betis។ ប៉ុន្តែក្លិបមានមូលដ្ឋាននៅទីក្រុងឡុងដ៍មួយនេះអាចនឹងមានសិទ្ធិទិញផ្ដាច់តែម្ដង។ Lo Celso បង្ហាញខ្លួនឲ្យ Real Betis បាន ៤៥ប្រកួត និងរកគ្រាប់បាល់បាន ១៦គ្រាប់ កាលពីរដូវកាលមុន ក្រោយត្រឡប់ពីក្លិបអ្នកមាននៅបារាំង PSG  ក្នុងលក្ខខណ្ឌខ្ចីជើង។ មិនត្រឹមតែប៉ុណ្ណោះ Lo Celso ក៏ធ្លាប់បង្ហាញខ្លួនឲ្យក្រុមជម្រើសជាតិអាហ្សង់ទីនបានចំនួន ១៩ប្រកួតផងដែរ។