Totti បាននិយាយអ្វីខ្លះអំពីលោក Mourinho ដែលដឹកនាំ Roma មិនបានល្អ
អតីតប្រធានក្រុម AS Roma លោក Francesco Totti បានក្រោកឈរនិយាយអំពីគ្រូបង្វឹកក្រុម Roma គឺលោក Jose Mourinho ចំពេលក្លឹបទទួលបានលទ្ធផលមិនល្អនាពេលថ្មីៗនេះ។

លោក Francesco Totti បានប្រាប់ Sky Sport Italia ថា៖ “ខ្ញុំគិតថា ប្រសិនបើយើងនិយាយអំពី Mourinho ជាបញ្ហា នោះយើងយល់ខុសទាំងអស់។ គាត់មិនមែនជាបញ្ហានៅទីនេះទេ។
ប្រសិនបើអ្នកដាក់គ្រូបង្វឹក Serie A ដែលនៅសល់រួមគ្នាពួកគេនឹងនៅតែមិនឈ្នះពានច្រើនដូចគាត់នោះទេ។ អ្នកអាចគ្រាន់តែផ្ដល់ការគោរពរបស់អ្នកទៅកាន់គាត់។
ក្រុម Roma ត្រូវតែជឿជាក់លើគាត់ គាត់គឺជាអ្នកចាត់ការដ៏អស្ចារ្យ និងជាអ្នកលើកទឹកចិត្ត។ គាត់ដឹងពីរបៀបដោះស្រាយជាមួយក្រុម។ យើងត្រូវតែនៅជិតគាត់” ។
ក្រុម AS Roma បានជួបការលំបាកនាពេលថ្មីៗនេះ ដោយពេលនេះកំពុងឈរនៅលេខរៀងទី 6 ក្នុងតារាងពិន្ទុដោយមាន 19 ពិន្ទុបន្ទាប់ពីការប្រកួត 12 លើកនឹងឈ្នះតែ 1 ប្រកួតគត់ក្នុង 5 ប្រកួតចុងក្រោយ ដោយមានគម្លាត់ពន្ទុពីក្រុមកំពូលតារាង Napoli និង Milan ចំនួន 13 ពិន្ទុ៕