Tuchel ចង់ឲ្យ Chelsea ក្លាយជាក្រុមដែលគ្រប់គ្នាចង់គេចនៅវគ្គ៨ក្រុមចុងក្រោយ
អ្នកចាត់ការ Thomas Tuchel ចង់ឲ្យ Chelsea ក្លាយជាក្រុមដែលគ្រប់គ្នាមិនចង់ជួបនៅពានរង្វាន់ Champions League វគ្គ៨ក្រុមចុងក្រោយ បន្ទាប់ពីពួកគេយកឈ្នះ Lille កាលពីយប់មិញ។

ក្នុងការប្រកួតជើងទីពីរនេះ Lille ជាអ្នកបើកឆាកនាំមុខមុនដោយកីឡាករ Burak Yilmaz ដោយបាល់ប៉េណាល់ទី។ ប៉ុន្តែនាទីបន្តបន្ទាប់ Chelsea ក៏បានវាយបកវិញរកបាន ២គ្រាប់ផ្ទួនៗសម្រេចទីដោយកីឡាករ Christian Pulisic និង Cesar Azpilicueta។
បូកទាំងការឈ្នះ ២-០ កាលពីជើងទីមួយ ដូច្នេះសរុបទាំងពីរជើង Chelsea ឈ្នះ ៤ ទល់នឹង ១ បានឡើងទៅកាន់វគ្គ៨ក្រុមចុងក្រោយ UCL។ ការចាប់ឆ្នោតវគ្គ ៨ក្រុមនឹងត្រូវធ្វើឡើងនៅថ្ងៃសុក្រស្អែកនេះ ហើយលោក Tuchel ចង់ឲ្យ Chelsea ក្លាយជាក្រុមគេមិនចង់ជួប។
លោក Thomas Tuchel និយាយថា៖ “ខ្ញុំចង់ពួកយើងក្លាយជាក្រុមដែលគ្មាននរណាចង់លេងជាមួយ។ នោះជាតួនាទីដែលយើងឃើញខ្លួនឯក្នុងវគ្គ ៨ក្រុមចុងក្រោយនេះ។ នេះជាជំហានធំមួយដែលត្រូវធ្វើម្ដងហើយម្ដងទៀត។ នេះជាហេតុផលពួកយើងត្រូវប្រជែងយក Top 4 នៅក្នុងលីគដែលលំបាកបំផុតក្នុងលោក ហើយពួកយើងពេលនេះត្រូវប្រជែងម្ដងទៀតក្នុងក្រុមខ្លាំងទាំង៨នៅអឺរ៉ុប។ សម្ដី Tuchel៕