លោក​ Thomas Tuchel អ្នកចាត់ការ​ក្លឹប​ Chelsea បាន​និយាយ​ថា​ ការ​ប្រកាស​ជា​ផ្លូវការ​របស់​លោក​ Roman Abramovich ក្នុង​លក់​ក្លឹប​តោខៀវ​នេះ បាន​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ទម្រង់​លេង​របស់​កីឡាករ​លោក​ក្នុង​​ប្រកួត​នឹង​ក្លឹប​ Luton Town ក្របខ័ណ្ឌ​ FA Cup លទ្ធផល​ឈ្នះ​ ៣ ទល់នឹង ២ យប់​មិញ​នេះ​។

Thomas Tuchel
Thomas Tuchel

លោក​ Tuchel បាន​លើក​ឡើង​ថា​ កីឡាករ​លោក​ទើប​ចប់​ពី​ប្រកួត​ Carabao Cup វគ្គ​ផ្ដាច់​ព្រ័ត្រ​កន្លង​ទៅ​នេះ​ មាន​ការ​ហត់​រាង​កាយ​មួយ​ហើយ​ ដល់​ពេល​មាន​ព័ត៌មាន​រឿង​ Chelsea ត្រូវ​បាន​ដាក់​លក់​នេះ​ទៀត​ បាន​ធ្វើ​ឲ្យ​កីឡាករ​លោក​ពិបាក​ផ្ទង់​ក្នុង​ការ​លេង​ក្នុង​ប្រកួត​នេះ​ណាស់​ អញ្ចឹង​ទម្រង់​លេង​មាន​ការ​ធ្លាក់​ ហើយ​ធ្លាយ​គ្រាប់​បាល់​ច្រើន​។

យ៉ាង​ណា​អ្នកចាត់ការ​ក្លឹប​រូប​នេះ​ នៅ​តែ​សរសើរ​ និង​លោក​ទឹក​ចិត្ត​កីឡាករ​របស់​លោក​ថា​លេង​បាន​ល្អ​ ដោយ​ខិត​អស់​ពី​សមត្ថភាព​។

ទាក់ទង​នឹង​រឿង​ Abramovich ប្រកាស​លក់​ក្លឹប​ Chelsea នេះ​ លោក​ Tuchel មិន​និយាយ​បែប​ណា​​នោះ ដោយ​ថា​​ហួស​ពី​តួនាទី​លោក​ដោយ​គ្រាន់​តែ​លោក​យល់​​ថា​ រឿង​រ៉ាវ​នេះ​ជា​រឿង​ធំ និង​មាន​ការ​ផ្លាស់​ប្ដូរ​ធំ​ ​ក្នុង​ក្លឹប​ តែ​យ៉ាង​ណា​លោក​នឹង​ធ្វើ​ដែល​អាច​ធ្វើ​បាន​ ដោយ​បន្ត​ផ្ដោត​អារម្មណ៍​ដឹកនាំ​ក្រុម​បាល់ទាត់​នេះ​បន្ត​ទៀត​៕