Tuchel ថា Kante ជា Salah, Van Dijk, De Bruyne, Neymar, Mbappe របស់ Chelsea
លោក Thomas Tuchel អ្នកចាត់ការក្លឹប Chelsea បាននិយាយទៅកាន់សារព័ត៌មាននៅក្នុងថ្ងៃនេះថា ខ្សែបម្រើ N’golo Kante ជាកីឡាករបង្គោលដ៏សំខាន់របស់ក្លឹបលោក គេហ្នឹងហើយជា Salah, Van Dijk, De Bruyne, Neymar និង Mbappe របស់តោខៀវ។

លោក Tuchel បាននិយាយថា៖” ខ្ញុំគិតថា Kante កីឡាករបង្គោលដ៏សំខាន់របស់ក្រុមយើង។ ធម្មតាទេកីឡាករបង្គោលដ៏សំខាន់របស់ក្រុមត្រូវតែនៅទីលានឲ្យបានច្រើនប្រកួត តែគេក្នុងរដូវកាលនេះលេងបានតែ ៤០% នៃប្រកួតទាំងអស់របស់យើងទេ អញ្ចឹងហើយចេះសំណាងទៀតដែលយើងអាចឈរនៅលំដាប់ទី៣ នៃតារាងប្រកួត PL បានទៀត “។
លោកបន្តថា៖” គេហ្នឹងហើយជា Mo Salah, Van Dijk, De Bruyne, Neymar និង Mbappe របស់ក្រុមតោខៀវយើង “។
ក្នុងរដូវកាលនេះ Kante មិនបានចូលរួមប្រកួតជាមួយ Chelsea មួយចំនួនដោយសារតែរបួសកាយសម្បទា ក៏ដូចឆ្លងជំងឺកូវីដ-១៩៕