លោក Thomas Tuchel បាន​និយាយ​ថា កំហុស​គ្រប់​យ៉ាង​មក​ពី​លោក Antonio Conte ទាំង​អស់​ចំពោះ​​ជម្លោះ​រវាង​​អ្នក​ចាត់​ការ​ទាំង​ពីរ​​សម្រាប់​ការ​ប្រកួត​យប់​មិញ។

Thomas Tuchel នឹង Antonio Conte
Thomas Tuchel នឹង Antonio Conte

ការ​ប្រកួត​ក្នុង​ក្របខណ្ឌ Premier League សប្ដាហ៍​ទី​ពីរ​ Spurs រក​បាន​គ្រាប់​ចុងក្រោយ​ម៉ោង​តាម​ស្មើ​ Chelsea ២-២ ក្នុង​កីឡដ្ឋាន Stamford Brigdge។ ប៉ុន្តែ​​​​ក្រោយ​អាជ្ញាកណ្ដាល​ផ្លុំ​កញ្ចែ​បញ្ចប់​ការ​ប្រកួត មាន​ការ​ប៉ះ​ទង្គិច​គ្នា​រវាង​លោក Tuchel និង Conte សម្រាប់​ការ​ប្រកួត London Derby នេះ។

ពេល​បញ្ចប់​ការ​ប្រកួត​ អ្នក​ចាត់​ការ​ទាំង​ពីរ​ខាង​លើ​បាន​ដើរ​មក​ចាប់​ដៃ​គ្នា ក្រោយ​មក​ការ​មាន​ជម្លោះ​ពាក្យ​សម្ដី​រហូត​ធ្វើ​ឲ្យ​ផ្អើល​ពេញ​ទីលាន។ទាំង Tuchel និង Conte ត្រូវ​បាន​អាជ្ញាកណ្ដាល​ផ្ដល់​កាត​ក្រហម​ម្នាក់​មួយ​ដូច​គ្នា។

និយាយ​ក្រោយ​ទទួល​បាន​កាត លោក Tuchel ថា៖ “ខ្ញុំ​​​គិត​ថា ពេល​ដែល​​​អ្នក​ចាប់​ដៃ​គ្នា​ អ្នក​​ត្រូវ​តែ​សម្លឹង​មើល​ភ្នែក​គ្នា​ទៅ​វិញទៅមក។ Conte មាន​គំនិត​ផ្សេង។ នេះ​ជា​ការ​សម្រេច​មិន​ត្រឹម​ត្រូវ​​ពី​អាជ្ញាកណ្ដាល​ថ្ងៃ​នេះ”៕