Tuchel បាននិយាយថាសុខចិត្តជិះរថយន្ត ៧កៅអីទៅប្រកួតប្រសិនគ្មានលុយជិះយន្តហោះ
15 Mar 2022 - 04:23:23 SHARE
លោក Thomas Tuchel បាននិយាយថា លោកនឹងដឹកកីឡាករ Chelsea ទៅប្រកួតជាមួយរថយន្ត៧កៅអី ប្រសិនបើក្លឹបមិនមានលទ្ធភាពជិះយន្តហោះ។

កាលពីសប្ដាហ៍មុន ម្ចាស់ក្លឹប Chelsea លោក Roman Abramovich ត្រូវបានរដ្ឋាភិបាលអង់គ្លេសដាក់ទណ្ឌកម្ម ដោយសារតែលោកមានទាក់ទងជាមួយប្រធានាធិបតី Vladimir Putin។ ក្លឹប Chelsea ពេលនេះត្រូវជាប់បម្រាមជាច្រើនដូចជា ការផ្ដល់កុងត្រាថ្មីឲ្យកីឡាករ និងទិញកីឡាករថ្មីចូលជាដើម។
Chelsea ក៏មិនអាចលក់សំបុត្រឲ្យអ្នកចូលទស្សនាចូលមើលបានទៀតផង។ អ្វីដែលពួកគេអាចរកលុយបានគឺការលក់អាហារនិងភេសជ្ជៈនៅក្នុងការប្រកួតក្នុងដី។ តាមដំណឹង Chelsea នឹងមិនមានលទ្ធភាពជិះយន្តហោះឯកជន ហើយប្រហែលជាត្រូវស្វែងរកជិះយន្តហោះក្នុងកម្រិតថវិកាដើម្បីទៅលេងជាមួយ Lille។
សូមចុចនៅទីនេះដើម្បីរក្សាការ Updated ជាមួយនឹងព័ត៌មានបាល់ទាត់ចុងក្រោយបំផុត និង ការធ្វើបច្ចុប្បន្នភាព