លោក​ Thomas Tuchel សង្ឃឹម​ថា​ ខ្សែ​បម្រើ​ N’Golo Kante និង​ ខ្សែ​ប្រយុទ្ធ​ Romelu Lukaku នឹង​អាច​​មក​ជួយ​ Chelsea ក្នុង​ការ​ប្រកួត​ក្របខ័ណ្ឌ​ Premier League តទល់​នឹង​ Arsenal នៅ​ថ្ងៃ​ទី​អាទិត្យ​ ទី​២២ ខែ​សីហា ឆ្នាំ​២០២១​។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ក្លឹប​នេះ​ផ្ទាល់​។

Romelu Lukaku,Thomas Tuchel​ និង N'Golo Kante
Romelu Lukaku,Thomas Tuchel​ និង N’Golo Kante

Kante និង​ Lukaku ជា​កីឡាករ​ដែល​បាន​អនុ​វត្តមាន​ក្នុង​ការ​ប្រកួត​បើក​ឆាក​ដំបូង​នៃ​រដូវកាល​ថ្មី​ជា​មួយ​ក្លឹប​ Crystal Palace ក្នុង​លទ្ធផល​ឈ្នះ​ ៣-០។

បើ​តាម​ការ​បញ្ជាក់​របស់​ Tuchel ផ្ទាល់​ទាក់​ទង​នឹង​មូលហេតុ​មិន​បាន​ចូល​រួម​របស់​ Kante ក្នុង​ការ​ប្រកួត​ខាង​លើ​នេះ​គឺ​ដោយ​សារ​តែ​កីឡាករ​នេះ​រាង​មាន​បញ្ហា​កែង​ជើង​ក្រោយ​ប្រកួត​ចប់​​នឹង​ Villarreal ក្នុង​ក្របខ័ណ្ឌ​ UEFA Super Cup កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​កន្លង​ទៅ​នេះ​។

ដូច្នេះ​លោក​ក៏​បាន​សម្រេច​ឲ្យ​កីឡាករ​នេះ​សម្រាក​ និង​ធ្វើការ​ព្យាបាល​សិន​ ដែល​រំពឹង​ថា​នឹង​ជា​សះស្បើយ​ ហើយ​ត្រលប់​មក​ចូល​រួម​ហ្វឹកហាត់​ជា​មួយ​ក្រុម​ដូច​ធម្មតា​វិញ​នៅ​ពាក់​កណ្ដាល​សប្ដាហ៍​នេះ​។

សម្រាប់​ Lukaku វិញ​ដែល​ជា​កីឡាករ​ថ្មី​សម្រាប់​ Chelsea ក្នុង​រដូវកាល​នេះ​ អ្នក​ចាត់​ការ​រូប​នេះ​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា​ គេ​កំពុង​ជាប់​ធ្វើ​ចត្តាឡីស័ក​ ហើយ​លោក​រំពឹង​ថា​កីឡាករ​នេះ​នឹង​បញ្ចប់​ការ​ធ្វើ​ចត្តាឡីស័ក​នេះ​តាម​ពេល​កំណត់​ និង​មក​ចូល​រួម​ហ្វឹកហាត់​ជា​មួយ​ក្រុម​នៅ​ថ្ងៃ​ទី​អង្គារ​ ស្អែក​នេះ​៕