លោកគ្រូបង្វឹក Thomas Tuchel នៃក្លិប Chelsea បាននិយាយថា ក្លិប Manchester City និង Liverpool ជាក្លិបគំរូ នៅ Premier League ។

Thomas Tuchel
Thomas Tuchel

ប៉ុន្តែលោកបានបង្ហើបថាក្រុមរបស់លោកនឹងខិតខំប្រឹងប្រែងដើម្បីធ្វើជាក្លិបគម្រូ ធ្វើយ៉ាងម៉េចឲ្យទាន់ក្លិបទាំងពីរ។

Chelsea បានយកឈ្នះ Manchester City និងលើកពាន Champions League បានសម្រេចកាលពីរដូវកាលមុនខណៈដែលពេលនេះក្រុមលោក Tuchel ក៏កំពុងកាន់កាប់តារាង Premier League ផងដែរ។

លោក Tuchel បាននិយាយថា៖ “ឥលូវនេះជារដូវកាលថ្មីហើយពួកយើងត្រូវតែបង្ហាញថាពួកយើងពិតជាអាចធ្វើបាន។ ឆ្លងកាត់៩ប្រកួតមកនេះ វាមិនទាន់គ្រប់គ្រាន់ទេ។ ការប្រកួតប្រជែងនៅទីនេះដូចកំពុងរត់នៅម៉ារ៉ាតុងអ៊ីចឹង ការប្រកួតក្នុងលីគនេះគឺពិតជាហត់នឿយណាស់ ពួកយើងមានការប្រកួតប្រជែងខុសគ្នា។ ខ្ញុំគ្មានបញ្ហាទេក្នុងការនិយាយថាពួកយើងជិតតាមទាន់ Liverpool និង Man City ដែលជាក្លិបគម្រូ។ ពួកគេបានបង្កើតក្រុមមួយដែលមានស្មារតីប្រកួតប្រជែងខ្ពស់ជាមួយគ្រូបង្វឹកពួកគេអស់រយៈពេលច្រើនឆ្នាំមកហើយ។ ពួកយើងនឹងព្យាយាមឲ្យទាន់ពួកគេ”៕