photo of U-14 ភ្នំពេញក្រោន
U-14 ភ្នំពេញក្រោន បន្តចាញ់ជាលើកទីបី ក្នុងការប្រកួតនៅថៃ

យុវជនរបស់ក្រុមភ្នំពេញក្រោន អាយុក្រោម ១៤ឆ្នាំ ដែលបានទៅចូលរួមប្រកួតក្នុងព្រឹត្តិការណ៍បាល់ទាត់ CP-Meiji Cup U-14 International Champions 2018 នៅក្នុងខេត្តបូរីរម្យ ប្រទេសថៃ បានឆ្លងកាត់ការប្រកួតចំនួន ០៣លើកហើយ ពោលគឺ បរាជ័យទាំងអស់ និងស៊ុតចូលទីបាន ១គ្រាប់ប៉ុណ្ណោះ ខណៈរបូតគ្រាប់បាល់ដល់ទៅ ១៥គ្រាប់។

CP-Meiji Cup U-14 International Champions 2018
CP-Meiji Cup U-14 International Champions 2018

ក្នុងនោះរួមមាន នៅវគ្គជម្រុះពូល C ពួកគេបានប្រកួតចាញ់ក្រុម U-14 Buriram United ០ ទល់នឹង ៤ និងបន្តចាញ់ក្រុម Nongbua Pitchaya FC ០-៧ មុនបរាជ័យកាលពីព្រឹកមិញនេះ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃដំណើរទៅដណ្តើមចំណាត់ថ្នាក់លេខ ៩ ក្នុងលទ្ធផល ១-៤ ទល់នឹង យុវជនក្រុម Muangthong United ។

U-14 ភ្នំពេញក្រោន
U-14 ភ្នំពេញក្រោន 1-4 U-14 Muangthong United

ដូចនេះ ពួកគេនឹងត្រូវប្រកួតដណ្តើមចំណាត់ថ្នាក់លេខ ១១ ទល់នឹងក្រុម Kitchee FC នៅថ្ងៃស្អែក ទី ៣ ខែ វិឆ្ឆិកា ដែលជាថ្ងៃបញ្ចប់ព្រឹតិ្តការណ៍កីឡាបាល់ទាត់យុវជននេះ ៕

CP-Meiji Cup U-14 International Champions 2018
CP-Meiji Cup U-14 International Champions 2018