photo of U16 កម្ពុជា
U16 កម្ពុជា

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​ក្រោម​អាយុ​១៦​ឆ្នាំ ​បាន​បរាជ័យ​ក្រោម​ថ្វី​ជើង​របស់​ក្រុម U16 ​ទីម័រ​ក្នុង​លទ្ធផល ២-១​ ពាន​រង្វាន់ AFF U-16 Championship 2018។

ឱកាសដែលរំពឹងថាអាចឈានទៅកាន់វគ្គបន្ត ស្ទើរតែមិនមាននោះឡើយសម្រាប់កម្ពុជា ខណៈបើនៅសល់ ២ប្រកួតទៀតក៏ដោយចុះ ។ មាន ៣ពិន្ទុ ក្នុង ៣ប្រកួតកន្លងមក កម្ពុជា តាមពីក្រោយ ឥណ្ឌូនេស៊ី ៦ពិន្ទុ និងពីក្រោយ មីយ៉ាន់ម៉ា វៀតណាម ៣ពិន្ទុ គ្រាដែលស្មើពិន្ទុគ្នាជាមួយនឹងទីម័រខាងកើត។

photo of U16 កម្ពុជា
U16 កម្ពុជា

២ប្រកួតចុងក្រោយរបស់កម្ពុជា គឺត្រូវជួបជាមួយនឹងមីយ៉ាន់ម៉ា ក៏ដូចជាម្ចាស់ផ្ទះ ឥណ្ឌូនេស៊ី ដែលសុទ្ធសឹងជាក្រុមខ្លាំងក្នុងពូល ។ យុវជន ប៊ុនធឿន ប៊ុនណារ៉ុង និង គី រីណា គឺជាកីឡាករ ដែលរកគ្រាប់ច្រើនជាងគេឲ្យកម្ពុជា ត្រឹមប្រកួតទី ៣នេះ ៕

photo of U16 កម្ពុជា
AFF U-16 Championship 2018