photo of U-18កម្ពុជា
U-18កម្ពុជា

កាលពីពេលថ្មីៗនេះ ក្រុមបាល់ទាត់យុវជនគោព្រៃកម្ពុជា អាយុក្រោម១៨ ឆ្នាំត្រូវបាន ក្លិប Becamex Binh Doung អញ្ជើញឱ្យចូលរួមប្រកួតក្នុងពានរង្វាន់ ​BTV International Football Tournament Cup ប្រទេសវៀតណាម។

ក្រុមដែលចូលរួមប្រកួតក្នុងពាននេះ មានក្រុមយុវជនជម្រើសជាតិអាយុក្រោម២០ឆ្នាំ មកពីប្រទេសចំនួន៣ គឺ មីយ៉ាន់ម៉ា វៀតណាម កម្ពុជា និង ក្រុមបាល់ទាត់ឈុតធំ ក្លិប Becamex Binh Doung ដែលជាក្លិបលេងនៅលីគកំពូលវៀតណាម។

ដោយឡែកក្រុមបាល់ទាត់យុវជនគោព្រៃកម្ពុជា បានបង្ហាញបញ្ជីឈ្មោះកីឡាករចំនួន២០រូបដើម្បីទៅចូលរួមក្នុងពាននេះហើយ ដោយកីឡាករទាំងអស់សុទ្ធសឹងជាកីឡាករអាយុក្រោម ១៨ ឆ្នាំទាំងអស់។

ការប្រកួតនឹងចាប់ផ្តើមចន្លោះពីថ្ងៃទី១៤ ដល់ថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ២០១៩ ក្នុងនោះ U20 វៀតណាម និង ប៉ះជាមួយនឹងក្រុមបាល់ទាត់យុវជនអាយុក្រោម១៩ឆ្នាំ កម្ពុជា នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង ៦ល្ងាចនៅកីឡដ្ឋាន Binh Duong ខេត្តប៊ិនដុង ប្រទេសវៀតណាម ហើយក្រុមឈ្នះនឹងឡើងទៅជួបគ្នានោវគ្គផ្តាច់ព្រ័ត្រដណ្តើមពានរង្វាន់មួយនេះ ខណៈដែលក្រុមចាញ់ត្រូវប្រកួតដណ្តើមចំណាត់ថ្នាក់លេខ៣។

 

គួរបញ្ជាក់ថា ក្រុមបាល់ទាត់ជម្រើសជាតិយុវជនអាយុក្រោម១៩ឆ្នាំកម្ពុជា បានជាប់ទៅកាន់វគ្គចែកពូល ពានរង្វាន់យុវជនធំជាងគេបង្អស់ប្រចាំទ្វីបអាស៊ី AFC U19 Championship ២០២០ នៅប្រទេសអ៊ូបេគីស្ថាន ក្រោយពីបញ្ជប់ទៅ ក្នុងនាមជាក្រុមលេខ២ល្អបំផុត ប្រចាំវគ្គជម្រុះកាលពីពេលកន្លងទៅ៕