photo of U-19 កម្ពុជា
ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​អាយុ​ក្រោម​១៩​ឆ្នាំ​កម្ពុជា

នាវេលាម៉ោង ៧យប់នេះ មិនត្រឹមតែក្រុមបាល់ទាត់ជម្រើសជាតិនារីកម្ពុជានោះទេ ដែលត្រូវប្រកួតពាន AFF នៅឥណ្ឌូនេស៊ី សូម្បីតក្រុមបាល់ទាត់ជម្រើសជាតិយុវជនក្រោមអាយុ ១៩ឆ្នាំកម្ពុជា ក៏ត្រូវការប្រកួតបើកឆាកពានរង្វាន់ AFF U19 Championship 2018 នៅទីនោះផងដែរ ដោយត្រូវជួបក្រុមជម្រើសជាតិ U19 ប្រ៊ុយណេ នៅកីឡដ្ឋាន Gelora Joko Samudro នាទីក្រុង Gresik។

បើតាម​ប្រវត្តិ​ក្រុម​ទាំងពីរ​ធ្លាប់​ជួបគ្នា​ក្នុង​ពានរង្វាន់​បាល់ទាត់​អាស៊ាន​កម្រិត​យុវជន​នេះ​ចំនួន​៣​លើក​រួចមកហើយ ដោយ​ឈ្នះ​ម្នាក់​១​លើក និង​ស្មើ​១​លើក​។ នា​ការប្រកួត​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​កាលពី​ឆ្នាំ​២០០២ ក្រុម​ទាំងពីរ​បានបញ្ចប់​ក្នុង​លទ្ធផល​ស្មើ ១-១​។ ដោយ​កាលណោះ ថៃ​គ្រង​ជើងឯក រីឯ​មី​យ៉ាន់​ម៉ា​ជើងឯក​រង ខណៈ​ឡាវ​ទទួលបាន​ចំណាត់ថ្នាក់​លេខ​៣ និង​វៀតណាម​លេខ​៤​។

គួរបញ្ជាក់ថា បេសកកម្មប្រកួតពានរង្វាន់ AFF U19 Championship 2018 របស់ក្រុមគោព្រៃជំទង់កម្ពុជា គឺស្ថិតក្នុងពូលB ជាមួយក្រុម U19ម៉ាឡេស៊ី មីយ៉ាន់ម៉ា ទីម័រខាងកើត និងប្រ៊ុយណេ ហើយយប់នេះ គឺជាការប្រកួតបើកឆាកពូលB ប៉ុន្ដែមុនឈានដល់ការប្រកួតរវាងកម្ពុជា និងប្រ៊ុយណេ គឺក្រុមទីម័រខាងកើត ត្រូវជួបក្រុម U19មីយ៉ាន់ម៉ា នៅកីឡដ្ឋាន Gelora Joko Samudro ដូចគ្នា នាវេលាម៉ោង ៣៖៣០នាទីរសៀលនេះ។

photo of U-19 កម្ពុជា
ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​អាយុ​ក្រោម​១៩​ឆ្នាំ​កម្ពុជា

ដោកឡែកចំពោះពូលA ដែលមាន ៦ក្រុមចូលរួមវិញ គឺបានបញ្ចប់ការប្រកួតបើកឆាក ៣ប្រកួតមកហើយ រួមមានក្រុម U19ហ្វីលីពីន យកឈ្នះសិង្ហបុរី ២-១, ក្រុមម្ចាស់ផ្ទះឥណ្ឌូនេស៊ី យកឈ្នះឡាវ ១-០ និងក្រុមជម្រើសជាតិ U19វៀតណាម ស្មើក្រុមខ្លាំងថៃ ០-០។ ដូច្នេះចាំមើលការប្រកួតពូលB ថ្ងៃនេះ ក្រុមណាខ្លះ អាចទទួលបាន ៣ពិន្ទុពីការប្រកួតបើកឆាករបស់ខ្លួន?៕