ក្រុម​កីឡាករ​ក្រោម​អាយុ​១៤​ឆ្នាំ​របស់​ក្លឹប​ភ្នំពេញ​ក្រោន ​នឹង​ត្រូវ​តតាំង​ជាមួយ​ក្រុម​ខ្លាំង U14 Buriram United ​នៅ​ម៉ោង​៦​ល្ងាច​នេះ ​ក្នុង​ពាន​រង្វាន់ CP-Meiji Cup U-១៤ International Champions ឆ្នាំ២០១៨។

U14 ​ភ្នំពេញក្រោន
U14 ​ភ្នំពេញក្រោន

ពាន​រង្វាន់​ខាង​លើ​នេះ ​មាន​១២​ក្រុម​ចូលរួម ​ហើយ​សុទ្ធ​តែ​ក្រុម​យុវជន​របស់​ក្លឹប​ធំ​ៗ​នៅ​ប្រទេស​ថៃ និង​តាម​បណ្ដា​ប្រទេស​ផ្សេង​ៗ​ទៀត។ សរុប​ទាំង​អស់​មាន​១២​ក្រុម ​ប្រកួត​ប្រជែង​គ្នា ​តាម​ពូល ​ហើយ​លេង​រហូត​ដល់​ទទួល​បាន​ចំណាត់​ថ្នាក់​ពី​លេខ​១​រហូត​ដល់​លេខ​១២។ ដោយ​ឡែក សម្រាប់​ក្រុម U14 ​ភ្នំពេញ​ក្រោន ​នឹង​ត្រូវ​តតាំង​ជាមួយ​ក្រុម​ U14 ​របស់ Buriram United ​និង​ Nongbua Pitchaya FC ​ដែល​ស្ថិត​ក្នុង​ពូល​ជាមួយ​គ្នា។

CP-Meiji Cup U-១៤ International Champions
CP-Meiji Cup U-១៤ International Champions

ភ្នំពេញ​ក្រោន ​មិន​ត្រឹម​តែ​បញ្ជូន​ក្រុម​ថ្នាល​ទៅ​ទេ។ នៅ​ដើម​ឆ្នាំ​ខាង​មុខ​នេះ ​ពួកគេ​ក៏​នឹង​ចូល​រួម​ពាន​រង្វាន់​មួយ​របស់​ Buriram United ​នៅ​ប្រទេស​ថៃ​ផង​ដែរ ក្រោម​ការ​ដឹក​នាំ​របស់​គ្រូ​បង្វឹក​ថ្មី Leonardo Vitorino ៕