លោក Inoue Kazunori
គ្រូបង្គោល U15 កម្ពុជា លោក Inoue Kazunori

សមាជិកក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា អាយុក្រោម១៥ឆ្នាំ នឹងមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅម៉ោង៨យប់ ថ្ងៃអង្គារ ទី០៦ ខែសីហា ក្រោយចប់យុទ្ធនាការ AFF U15 Championship 2019 នៅខេត្តឈុនបុរី ប្រទេសថៃ។

photo of U15 កម្ពុជា
ក្រុម​ U15 កម្ពុជា
ឆ្លងកាត់ការប្រកួត៥លើក​នៅពូល B ក្រុមដឹកនាំដោយ​គ្រូបង្គោលជប៉ុន Inoue Kazunori រកបានត្រឹមមួយពិន្ទុពីលទ្ធផលស្មើគ្នា១ទល់នឹង១។ ចំណែកបរាជ័យ៤លើកទៀត គឺចាញ់អូស្ត្រាលី ១ទល់នឹង៣, ចាញ់ម៉ាឡេស៊ី ២ទល់នឹង០, ចាញ់ថៃ ៤ទល់នឹង០ និងចាញ់ឡាវ៣ទល់នឹង០។
photo of U15 កម្ពុជា
ក្រុម​ U15 កម្ពុជា

សម្រាប់ក្រុមឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រសម្រាប់ពូល B គឺម៉ាឡេស៊ី និងថៃ ដែលមាន១១ពិន្ទុដូចគ្នា។

នៅពូល A ឯណោះ គឺឥណ្ឌូនេស៊ី និងវៀតណាម។ វគ្គ៤ក្រុមចុងក្រោយនៅថ្ងៃពុធ ទី០៧ ខែសីហា ដោយថៃ ជួបឥណ្ឌូនេស៊ី និងម៉ាឡេស៊ី ប៉ះវៀតណាម៕