U16 កម្ពុជា ត្រូវប្រកួតមិត្តភាពជាមួយ U19 UITM របស់ម៉ាឡេស៊ី រសៀលនេះ

បន្ទាប់ពីប្រកួតចាញ់ក្រុម U16ម៉ាឡេស៊ី ក្នុងជំនួបមិត្តភាពកាលពីចុងសប្ដាហ៍កន្លងទៅ ក្រុមជម្រើសជាតិយុវជនក្រោមអាយុ ១៦ឆ្នាំកម្ពុជា នឹងធ្វើការប្រកួតកម្ដៅសាច់ដុំជាមួយក្រុម U19 UiTM របស់ម៉ាឡេស៊ីវិញម្ដង នាវេលាម៉ោង ៤៖៣០នាទីល្ងាចនេះ ដើម្បីត្រៀមពានរង្វាន់ AFF U16 Championship 2018 នៅប្រទេសឥណ្ឌូនេស៊ីចុងសប្ដាហ៍នេះ ។
ក្រុមបាល់ទាត់ U16 កម្ពុជាបានខកចិត្តយ៉ាងខ្លាំងកាលប្រកួតមិត្តភាពថ្ងៃទី២០ ខែកក្កដា ដោយចាញ់ក្រុម U16 ជម្រើសជាតិម៉ាឡេស៊ី ៤-០ ។ ដោយឡែកល្ងាចនេះជាការប្រកួតមិត្តភាពកម្ដៅសាច់ដុំលើកទី២ មុនពេលទៅចូលរួមប្រកួតពាន AFF U-16 Championship 2018 នៅទឹកដីប្រទេសឥណ្ឌូណេស៊ី។

ក្រុម U16 កម្ពុជា នឹងទៅប្រទេសឥណ្ឌូណេស៊ីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨ ដើម្បីត្រៀមចូលរួមការប្រកួតពាន AFF U-16 Championship 2018 ចន្លោះពីថ្ងៃទី២៩ ខែកក្កដា ដល់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៨។ ក្រុម U-16 កម្ពុជាស្ថិតនៅពូល A ជាមួយម្ចាស់ផ្ទះ ឥណ្ឌូណេស៊ី វៀតណាម ទីម័រខាងកើត ហ្វីលីពីន និងមីយ៉ាន់ម៉ា។
