photo of  U16 កម្ពុជា
U16 កម្ពុជា ប៉ះម្ចាស់ផ្ទះឥណ្ឌូនេស៊ី បង្គ្រប់កិច្ចពាន AFF U16

 

ក្រុមបាល់ទាត់ជម្រើសជាតិយុវជនក្រោមអាយុ ១៦ឆ្នាំកម្ពុជា នឹងត្រូវប្រកួតចុងក្រោយក្នុងពូលA ជាមួយក្រុមម្ចាស់ផ្ទះ U16 ឥណ្ឌូនេស៊ី នាល្ងាចថ្ងៃទី០៦ ខែសីហានេះ នៅក្នុងពានរង្វាន់ AFF U16 Championship 2018 នៅប្រទេសឥណ្ឌូនេស៊ី ។ នេះគឺជាការប្រកួតបង្គ្រប់កិច្ចរបស់ក្រុមគោព្រៃជំទង់កម្ពុជា ក្រោយអស់ឱកាសប្រជែងកៅអីវគ្គបន្ដ បន្ទាប់ពីបញ្ចប់ ៤ប្រកួតរកបានត្រឹម ៣ពិន្ទុជាមួយលទ្ធផលឈ្នះ១ និងចាញ់ ៣ ។

photo of  U16 កម្ពុជា
U16 កម្ពុជា ប៉ះម្ចាស់ផ្ទះឥណ្ឌូនេស៊ី បង្គ្រប់កិច្ចពាន AFF U16

U16 កម្ពុជា​អស់​ឱកាស​ក្នុង​ការ​ឡើង​ទៅ​វគ្គ​បន្ទាប់​ទៅ​ហើយ​ក្រោយ​ឆ្លង​កាត់​៤​ប្រកួត​ក្លង​មក​ឈ្នះ​តែ​១​ និង​ចាញ់​៣​ប្រកួត​ឈរ​លេខ​៤​មាន​បី​ពិន្ទុ។ គូ​ដទៃ​ទៀត​គឺ​​ទីម័រខាងកើត​ប៉ះ​ហ្វីលីពីន​និង​ វៀតណាម​ប៉ះ​មីយ៉ាន់ម៉ា។ U16 វៀតណាម​ និង​ U16 មីយ៉ាន់ម៉ា​មាន​៩​ពិន្ទុ​ដូច​គ្នា​ ហើយ​ការ​ប្រកួត​នេះ​ពួក​គេ​ត្រូវ​ការ​ឈ្នះ​ជា​ចាំ​បាច់​ដើម្បី​ឡើង​ទៅ​បន្ទាប់​៕

ក្រោមហេតុផលនេះ វៀតណាម និងមីយ៉ាន់ម៉ា នឹងត្រូវធ្វើការងារធ្ងន់រៀងៗខ្លួន ដើម្បីប្រជែងយក ៣ពិន្ទុបន្ថែម ។ តែនៅម៉ោងដំណាលគ្នា ក្រុមទីម័រខាងកើង និងហ្វីលីពីន ក៏ត្រូវប្រកួតបង្គ្រប់កិច្ចពូលA ផងដែរ ៕

photo of AFF U16 Championship 2018
AFF U16 Championship 2018