photo of U16 កម្ពុជា
U16 កម្ពុជា យកឈ្នះហ្វីលីពីន ៥-១

ក្រុមបាល់ទាត់ជម្រើសជាតិយុវជនក្រោមអាយុ១៦ឆ្នាំ ​របស់កម្ពុជា (U16) បាន​ប្រកួត​ឈ្នះ​ក្រុម​ហ្វីលីពីន ​ក្នុង​ពានរង្វាន់ជើងឯកប្រចាំតំបន់អាស៊ាន 2018 AFF U16 Championship​ ដែល​កំពុង​តែ​ដំណើរ​ការ​នៅ​ប្រទេសឥណ្ឌូ​នេស៊ី។

ការប្រកួត​ដែល​ធ្វើ​ឡើង​ចាប់​ពី​វេលាម៉ោង៣៖៣០​នាទី​រសៀល (ម៉ោងនៅកម្ពុជា) នាថ្ងៃអង្គារ ទី៣១ ខែកក្កដា ឆ្នាំ២០១៨នេះ ដោយ​ក្រុម​កម្ពុជា បាន​យក​ឈ្នះ​លើ​ក្រុម​ហ្វីលីពីន ៥ទល់១ លើ​ទីលានកីឡដ្ឋាន Gelora Joko Samudro Stadium ក្នុងទីក្រុង Gresik។

លទ្ធផលឈ្នះ ៥ ទល់នឹង ១ លើក្រុមយុវជនជម្រើសជាតិហ្វីលីពីន កាលពីម្សិលមិញនេះបាន ធ្វើឲ្យកម្ពុជា ប៉ះបូវការខកចិត្តនៅប្រកួតបើកឆាកដែលចាញ់វៀតណាម ១-០ និងមានសង្ឃឹមក្នុងការបន្តប្រជែងកៅអី លេខ ១ ឬ លេខ ២ ក្នុងពូល A នៅពាន AFF U-16 Championship ។

photo of U16 កម្ពុជា
U16 កម្ពុជា យកឈ្នះហ្វីលីពីន ៥-១

៣ពិន្ទុដំបូងក្នុងពានរង្វាន់ឆ្នាំនេះ បាននាំឲ្យកម្ពុជា ហក់មកឈរនៅលេខរៀងទី ៣ ពីក្រោមឥណ្ឌូនេស៊ី និងវៀតណាម តែពីលើមីយ៉ាន់ម៉ា ដែលមានពិន្ទុស្មើគ្នា ។

សូម​រំឭក​ថា ​កាល​ពី​ប្រកួត​បើក​ឆាក​ ក្រុម​កម្ពុជា បាន​ចាញ់​វៀតណាម ១ទល់០ មុន​ឈ្នះ​ក្រុមហ្វីលីពីននេះ។ សម្រាប់​ប្រកួត​បន្ទាប់ ក្រុមកម្ពុជា ត្រូវបន្តប៉ះក្រុមទីម័រខាងកើត នៅថ្ងៃទី២ ខែសីហា កម្ពុជា ហើយនៅថ្ងៃទី៤ ខែសីហា កម្ពុជា ត្រូវប៉ះក្រុមមីយ៉ាន់ម៉ា និងនៅថ្ងៃទី៦ ខែសីហា កម្ពុជា ប្រកួតបិទពូលជាមួយម្ចាស់ផ្ទះឥណ្ឌូនេស៊ី។

គួរបញ្ជាក់ថា ក្នុងថ្ងៃម្សិលមិញនេះ វៀតណាម បានបន្តយកឈ្នះទីម័រខាងកើត ៤-០ និងម្ចាស់ផ្ទះឥណ្ឌូនេស៊ី បន្តយកឈ្នះមីយ៉ាន់ម៉ា ២-១ ផងដែរ ។

photo of U16 កម្ពុជា
U16 កម្ពុជា យកឈ្នះហ្វីលីពីន ៥-១

កម្ពុជា នឹងត្រូវបន្តប្រកួតជាមួយនឹងទីម័រខាងកើត នៅថ្ងៃទី ២ ខែ​ សីហា ក្នុងថ្ងៃដែលក្រុមមិនទាន់ស្គាល់បរាជ័យ ២ គឺវៀតណាម និងឥណ្ឌូនេស៊ី ត្រូវជួបគ្នា ដែលប្រកួតនោះគឺនឹងហុចឱកាសឲ្យកម្ពុជា ក្នុងការរកពិន្ទុប្រដេញក្រុមខ្លាំងទាំងពីរ ៕