U16 នារីកម្ពុជានឹងចូលរួមប្រកួត AFF U16 Girls នៅដើមខែក្រោយ

មន្ដ្រីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានឲ្យដឹងថា ក្រុមបាល់ទាត់ជម្រើសជាតិនារីអាយុក្រោម ១៦ឆ្នាំកម្ពុជា នឹងត្រូវចូលរួមប្រកួតក្នុងព្រឹត្តិការណ៍បាល់ទាត់នារីអាយុក្រោម ១៦ឆ្នាំជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ AFF U16 Girls’ Championship 2018 នាដើមខែឧសភាខាងមុខ នៅប្រទេសឥណ្ឌូនេស៊ី ដែលនឹងចាប់ផ្ដើមការប្រកួតពីថ្ងៃទី០១ រហូតដល់ថ្ងៃទី១៤ ខែឧសភាឆ្នាំ២០១៨ ។
ការប្រកួតពានខាងលើមានក្រុមបាល់ទាត់នារី ៩ក្រុមក្នុងតំបន់អាស៊ានចូលរួម និងបែងចែកជា២ពូក ក្នុងនោះU16 នារីកម្ពុជា ស្ថិតក្នុងពូលB ជាមួយក្រុមជើងខ្លាំងថៃ ឥណ្ឌូនេស៊ី និងក្រុមបាល់ទាត់នារីឡាវ ខណៈពូលA គឺមានវៀតណាម មីយ៉ាន់ម៉ា សិង្ហបុរី ហ្វីលីពីន និងម៉ាឡេស៊ី ។
សូមជម្រាប់ថា សម្រាប់ការប្រកួតបើកឆាក U16 នារីកម្ពុជា ត្រូវប៉ះ U16នារីឡាវ នៅថ្ងៃទី០២ ខែឧសភា មុនបន្ដជួបក្រុមម្ចាស់ផ្ទះឥណ្ឌូនេស៊ី នាថ្ងៃទី០៤ ខែឧសភា បន្ទាប់មកទើបជួបក្រុមខ្លាំងថៃ នៅថ្ងៃទី០៦ ខែឧសភាខាងមុខ៕