photo of ជម្រើសជាតិនារី U-16 កម្ពុជា
ជម្រើសជាតិនារី U-16 កម្ពុជា

ក្រុម​កីឡាការិនី​ជម្រើសជាតិ​អាយុ​ក្រោម​១៦​ឆ្នាំ​កម្ពុជា នឹងត្រូវធ្វើការប្រកួតជាមួយ ក្រុមជម្រើសជាតិនារីឥណ្ឌូនេសុី អាយុក្រោម១៦ឆ្នាំ ក្នុងពូល B នៃពានរង្វាន់ AFF U-16 GIRLS’ CHAMPIONSHIP 2018 នៅរសៀលថ្ងៃទី⁣៤ ឧសភា ឆ្នាំ២០១៨ ។

ជំនួបដ៏តានតាំងសម្រាប់ក្រុមទាំង២នឹងធ្វើឡើងនៅវេលាម៉ោង ៤រសៀល ដោយប្រើប្រាស់កីឡដ្ឋាន Bumi Sriwijaya Stadium។ ខណៈទាំងខាងកម្ពុជា និង ឥណ្ឌូនេសុី សុទ្ធតែត្រូវការឈ្នះនៅថ្ងៃនេះ ដើម្បីបន្តក្តីសង្ឃឹមឆ្លងផុតវគ្គចែកពូលដោយប្រកួតកន្លងមក ចាញ់ ឡាវ ១ទល់៣ និង ចាញ់ថៃ ១ទល់៤។

​កាល​ជំនួប​លើក​ទី​១ របស់​​​ U16 នារី​កម្ពុជា ចាញ់​U16 របស់​ឡាវ ៣-១ ស្រប​ពេល​​ក្រុម​ U16 នារី​ឥណ្ឌូណេស៊ី​ចាញ់​ U16 ឡាវ ៤-១ ។ ពាន​នេះ​ស្វែង​រក ២ ក្រុម​ដើម្បី​ឡើង​ទៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ។ ចំណែក​នៅ​ពូល​ A មាន ៥​ ក្រុម​គឺ​ វៀតណាម​ ម៉ាឡេស៊ី មីយ៉ាន់ម៉ា សិង្ហបុរី​ ហ្វីលីពីន។ ប្រកួត​ចុងក្រោយ​របស់​​ U16 នារី​កម្ពុជា នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​៦ ម៉ោង ៤:០០ ​​ជា​មួយ U16 នារី​ថៃ៕