photo of U17 កម្ពុជា
U17 កម្ពុជា រកបានជ័យជម្នះលើកដំបូងនៅជប៉ុនឈ្នះ មីយ៉ាន់ម៉ា ២-០

ក្រុមយុវជនសាលាបាល់ទាត់កម្ពុជា រកឃើញជ័យជម្នះលើកដំបូងនៅពាន JENESSYS2018 ក្នុងជំនួបតទល់មីយ៉ាន់ម៉ា ដោយលទ្ធផល ២-០ កាលពីព្រឹកមិញនៅប្រទេសជប៉ុន។

នេះជាប្រកួតទី៣របស់ក្រុមគោព្រៃ បន្ទាប់ពី២ប្រកួតដំបូងបានចាញ់ក្រុមវៀតណាម និងជប៉ុនដោយលទ្ធផល ៥-០ ដូចគ្នា។

ជ័យជម្នះលើមីយ៉ាន់ម៉ា ត្រូវបានគេមើលឃើញថា កម្ពុជា នៅតែពុំទាន់រីកចំរើនខ្លាំង ខណៈភាគរយគ្រប់គ្រងបាល់គឺ មីយ៉ាន់ម៉ា កាន់កំណត់ត្រាបានល្អជាង។

យ៉ាងណាក្តី នេះជាពានមិត្តភាពដកស្រង់បច្ចេកទេសរវាងប្រទេសទាំងអស់ប៉ុណ្ណោះ។

ក្រោយបញ្ចប់៣ប្រកួត ក្រុមនៅចំណាត់ថ្នាក់ដូចគ្នាទាំង២ពូល នឹងត្រូវប្រកួតគ្នាដើម្បីដណ្តើមចំណាត់ថ្នាក់ផ្លូវការ។

Posted by Jenessys 2018 Cambodia Football sports Exchange on Saturday, October 6, 2018