photo of ក្រុម​ U18 កម្ពុជា
ក្រុម​ U18 កម្ពុជា

ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា អាយុក្រោម១៨ឆ្នាំ នឹងចាប់ផ្ដើម​ការប្រកួត AFF U18 Championship 2019 នៅថ្ងៃពុធ ទី០៧ ខែកក្កដា នេះ​តទល់​អូស្ត្រាលី នៅវេលាម៉ោង៤និង៣០នាទីល្ងាច។

មុនឈានទៅ​ប្រកួតផ្លូវការ​ ក្រុម U18 កម្ពុជា បានបោះជំរំហ្វឹកហាត់នៅហូជីមិញមួយសប្ដាហ៍ និងប្រកួតមិត្តភាពឈ្នះយុវជនហូជីមិញលីយ៉ុង U19 ១ទល់នឹង២ និងឈ្នះ U17 ហូជីមិញលីយ៉ុង០ទល់នឹង៣។

ក្រុម​ U18 កម្ពុជា
ក្រុម​ U18 កម្ពុជា

ព្រឹត្តិការណ៍យុវជនអាយុក្រោម១៨ឆ្នាំប្រចាំតំបន់អាស៊ីអាគ្នេយ៍ខាងលើ កម្ពុជា ស្ថិតនៅពូល B ដែលមាន ម៉ាឡេស៊ី, ថៃ, វៀតណាម, សិង្ហបុរី និងអូស្ត្រាលី។

ពូល A មានមីយ៉ាន់ម៉ា, ឥណ្ឌូនេស៊ី, ឡាវ, ទីម័រខាងកើត, ហ្វីលីពីន និងប្រ៊ុយណេ។ ការប្រកួតនេះប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី១៩ ខែសីហា។

ក្រុម​ U18 កម្ពុជា

លោក Gyotoku Koji គ្រូបង្គោល U18 កម្ពុជា រៀបរាប់ថា មិនមានពេលវេលាច្រើនដើម្បីប្រមូលផ្ដុំទេ តែអ្វីសំខាន់នោះ លោកសន្យាថា នឹងប្រឹងប្រែងរកបានលទ្ធផលសមប្រកួតមួយសម្រាប់ក្រុម៕