photo of U18 កម្ពុជា
U18 កម្ពុជា នឹងត្រូវប្រកួតបើកឆាកពាន AFF U18 តទល់ជាមួយអូស្ត្រាលីស្អែកនេះ

ក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម១៩ឆ្នាំ នឹងផ្តើមប្រកួតទី១របស់ខ្លួនតទល់ក្រុមខ្លាំងអូស្រ្តាលី ប្រចាំពានរង្វាន់ AFF U18 នាម៉ោង៦:៣០នាទីនេះ នៅកីឡដ្ឋាន Thong Nhat ប្រទេសវៀតណាម។

ក្នុងប្រវត្តិសាស្ត្របាល់ទាត់ កម្ពុជាមិនមែនជាដៃគូរបស់អូស្ត្រាលីឡើយ ប៉ុន្តែសម្រាប់ឆ្នាំនេះវិញ U18 កម្ពុជា សុទ្ធតែយុវជនដែលមានបទពិសោធន៍ក្នុងលីគ។ តំបន់ប្រយុទ្ធរបស់ក្រុមគោព្រៃសុទ្ធតែយុវជនមានទេពកោសល្យដូចជា សៀង ចន្ធា , អ៊ាន ពិសី និង លឹម ពិសុទ្ធ។ ពួកគេបានប្រឡូកបាល់ទាត់កម្រិតកំពូលក្នុងស្រុក ជាមួយនឹងការបង្កក្តីបារម្ភគួរសមទៅកាន់ក្រុមធំៗ ដែលមានទាំងបរទេសផងនោះ។

គ្រូបង្គោលកម្ពុជា លោក Gyotoku Koji បាននិយាយថា៖«ខ្ញុំមិនមានពេលវេលាយូរដើម្បីរៀបចំក្រុមនេះទេ ប៉ុន្តែរឿងមួយដែលខ្ញុំអាចសន្យាបាន គឺយើងនឹងប្រឹងប្រែងឲ្យអស់ពីលទ្ធភាពឲ្យបានល្អ។ កីឡាករភាគច្រើនមកពីយុវជនថ្នាលសាលាបាល់ទាត់ជាតិ»។