photo of U19 កម្ពុជា
ក្រុម U19 កម្ពុជា

ក្រុម​កីឡាករ​ជម្រើសជាតិ​អាយុ​ក្រោម​១៩​ឆ្នាំ​កម្ពុជា អស់​ឱកាស​ឡើងទៅ​វគ្គ​នៃ​ពានរង្វាន់ AFF U19 Championship 2018 នៅ​ប្រទេស​ឥណ្ឌូណេស៊ី ក្រោយ​៣​ប្រកួត​កន្លងមក​បាន​ត្រឹម​ឈ្នះ​១​និង​ចាញ់​២​។ កម្ពុជា​នឹង​ជួប​ប្រកួត​បង្គ្រប់កិច្ច​ចុងក្រោយ​ជាមួយ​ទី​ម័​រ​ខាងកើត​នា​ថ្ងៃទី​១០ ខែកក្កដា នៅ​កីឡដ្ឋាន Gelora Joko Samudro Stadium​។

ក្រុម U19 កម្ពុជា អស់​ឱកាស​ឡើងទៅ​វគ្គ​បន្ត​នៃ​ពានរង្វាន់ AFF U19 Championship 2018 ក្រោយ​ទី​ម័​រ​ខាងកើត​បញ្ចប់​ក្នុង​លទ្ធផល​ស្មើ ១-១ ជាមួយ​ម៉ាឡេស៊ី និង​មី​យ៉ាន់​ម៉ា​យកឈ្នះ​ព្រុយ​ណេ ៧-១ នា​ជំនួប​កាលពី​ថ្ងៃទី​៨ ខែកក្កដា ឆ្នាំ​២០១៨​។ បច្ចុប្បន្ន​កម្ពុជា​ឈរ​លេខ​រៀង​ទី​៤​មាន​៣​ពិន្ទុ ខណៈ​ក្រុម​កំពូល​តារាង​មី​យ៉ាន់​ម៉ា និង​ក្រុម​លេខ​២​ម៉ាឡេស៊ី​មាន​៧​ពិន្ទុ​ស្មើគ្នា​។

​ក្រុម U-19 កម្ពុជា ​នឹង​ត្រូវ​ជួប​ក្រុម​ទីម័រខាងកើត​នៅ​ថ្ងៃ​ស្អែក​វេលា​ម៉ោង ៣-៣០ នាទី​រសៀល ដែល​ជា​​ការ​ប្រកួត​បង្គ្រប់​កិច្ច​របស់​កម្ពុជា។ ចំណែក​ទីម័រខាងកើត ដែល​ជា​ដៃ​គូ​​របស់​កម្ពុជា​នៅ​សល់​ឱកាស​ ក្នុង​ការ​ឡើង​ទៅ​កាន់​វគ្គ​បន្ត ពី​ព្រោះ​ពួក​គេ​មាន ៥ ពិន្ទុ​​ស្ថិត​​នៅ​លេខ ៣ ស្រប​ពេល​មីយ៉ាន់ម៉ា និង​ម៉ាឡេស៊ី លេខ ១ និង​លេខ ២ មាន ៧ ពីន្ទុ​ស្មើ​​គ្នា​។

ពាន AFF U-19 Championship 2018 នេះ​​ ពូល A ​មាន​ ២​ ក្រុម​កំពុង​ប្រជែង​គ្នា​ឡើង​ទៅ​កាន់​វគ្គ​បន្ត​គឺ​ ថៃ ​និង វៀតណាម ស្រប​ពេល U19 ​ឥណ្ឌូណេស៊ី​បាន​ឡើង​ទៅ​កាន់​វគ្គ​ ៤​ ក្រុម​ចុង​ក្រោយ​រួចរាល់។

  • ថ្ងៃ​នេះ​មាន ៣ គូ​គឺ​ជា​ការ​ប្រកួត​ពូល A ​​៖
  • U-19 ឡាវ ប៉ះ U-19 ហ្វីលីពីន ម៉ោង ៣-៣០ រសៀល
  • U-19 វៀតណាម ប៉ះ U-19 សិង្ហបុរី ម៉ោង ៧:០០ នាទី​យប់
  • U-19 ថៃ ប៉ះ U-19 ឥណ្ឌូណេស៊ី ម៉ោង ៧:០០ នាទី​យប់

ចំណែក​ក្រុមបាល់ទាត់​នារី​របស់​កម្ពុជា បាន​ធ្លាក់​ចេញ​ពី​ពាន​រង្វាន់ AFF Women’s Championship 2018 ត្រឹម​វគ្គ​សន្សំ​ពិន្ទុ​តាម​ពូល ដែល​កំពុង​រៀប​ចំ​ឡើង​នៅ​ទឹក​ដី​ប្រទេស​ឥណ្ឌូណេស៊ី​ដូច​គ្នា៕ ​