photo of U19កម្ពុជា
U19 កម្ពុជា

ក្រោយពីប្រកួត៣លើកកន្លងមកក្នុងពានរង្វាន់ AFF U-19 Championship 2018 នៅប្រទេសឥណ្ឌូនេស៊ី ក្រុមជម្រើសជាតិកម្ពុជា U-19 នឹងត្រូវប្រកួតបិទពូលទល់នឹងក្រុមជម្រើសជាតិ ទីម័រខាងកើត U-19 ក្នុងថ្ងៃទី ១០ ខែ កក្កដានេះ វេលាម៉ោង ៣:៣០នាទីរសៀល ។

ឆ្លងកាត់៣ប្រកួតកន្លងមក កម្ពុជា រកបានជ័យជម្នះ ១លើកប៉ុណ្ណោះ គឺប្រកួតបើកឆាកទល់នឹងព្រុយណេ ដែលឈ្នះ ៥-០ ប៉ុន្តែក្រោយមកក្រុមដែលដឹកនាំដោយគ្រូបង្វឹកថ្មីមួយនេះ បានចាញ់ម៉ាឡេស៊ី ២-០ និងចាញ់ មីយ៉ាន់ម៉ា ៤-១ ។

ម្រាប់​ក្រុម​ U19 កម្ពុជា គឺ​ប្រកួត​ដើម្បី​បង្រ្គប់​កិច្ច​ប៉ុណ្ណោះ ពី​ព្រោះ​ក្រុម​នេះ​​បាន​​ធ្លាក់​ចេញ​​ពី​ពាន​រង្វាន់​ខាង​លើ​នេះ​ទៅ​ហើយ។ ដោយ​ឡែក​សម្រាប់​ក្រុម​​នារី​កម្ពុជា ដែល​ទៅ​ប្រកួត​ពាន AFF Women’s Championship 2018 នៅ​ទឹក​ដី​ប្រទេស​ឥណ្ឌូណេស៊ី​ បាន​ធ្លាក់​ចេញ​ពី​ពាន​រង្វាន់​នេះ​​ដូច​គ្នា នឹង​ត្រឡប់​មក​ដល់​ទឹក​ដី​កម្ពុជា​វិញ នៅ​ម៉ោង ៨:៤០ នាទី​យប់​នេះ៕ ​ ផ្ទុយទៅវិញ ទីម័រខាងកើតនៅមានសង្ឃឹម ខណៈដែលពួកគេមាន ៥ពិន្ទុនៅពីលើកម្ពុជា និង ឃ្លាតតែ ២ពិន្ទុប៉ុណ្ណោះពីក្រុមនៅខាងលើ ម៉ាឡេស៊ី និងមីយ៉ាន់ម៉ា ដែលត្រូវតទល់គ្នាក្នុងថ្ងៃជាមួយគ្នានេះដែរ ។

photo of U19កម្ពុជា
U19 កម្ពុជា