ក្រុមជម្រើសជាតិអាយុក្រោម ១៩ឆ្នាំកម្ពុជា បានបំបាក់ក្រុមចំណូលថ្មី ក្រុមកោះម៉ារីណាខាងជើងអាយុក្រោម ១៩ឆ្នាំ ក្នុងលទ្ធផលស្ទើរមិនគួរឱ្យជឿ ៩ ទល់នឹង ០ ។

ក្រុមម្ចាស់កម្ពុជា ធ្វើបានល្អមែនទែនក្នុងជំនួបទី២ នៃវគ្គជម្រុះឆ្ពោះទៅកាន់វគ្គផ្ដាច់ព្រ័ត្រពានរង្វាន់យុវជន AFC U-19 Championship ឆ្នាំ២០២០ ដែលបានបំបាក់ក្រុមកោះម៉ារីណាខាងជើងអាយុក្រោម ១៩ឆ្នាំ ក្នុងលទ្ធផលធ្វើឱ្យអ្នកគាំទ្រសប្បាយចិត្តជាខ្លាំង ៩-០ ខណះកុមារពេជ្រកម្ពុជាខ្សែប្រយុទ្ធវ័យក្មេង សៀង ចន្ធា ធ្វើបាន Hat-Trick ទោះប្ដូរចូលនៅ ១០ នាទីចុងក្រោយក្ដី ។

សូមរំលឹកផងដែរថា ការប្រកួតទី៣ របស់ក្រុមគោព្រៃជំទង់កម្ពុជាយើង នឹងត្រូវប៉ះជាមួយក្រុមខ្លាំងប្រចាំពូល ជម្រើសជាតិអាយុក្រោម ១៩ ឆ្នាំថៃ ដែលការប្រកួតនឹងធ្វើឡើងនៅថ្ងៃទី ៨ ខែវិច្ឆិកា នាវេលម៉ោង ៦ៈ៣០នាទី នៃវគ្គជម្រុះឆ្ពោះទៅកាន់វគ្គផ្ដាច់ព្រ័ត្រពានរង្វាន់យុវជន AFC U-19 Championship ឆ្នាំ២០២០ ៕