photo of U21 កម្ពុជា
U21 កម្ពុជា ឈ្នះ U21 សិង្ហបុរី ១-០

ក្រុម​ U21 កម្ពុជា ​បានឈ្នះក្រុម​ U21 ​សិង្ហបុរី​ដោយ​លទ្ធផល​ ១ – ០ ឡើង​ទៅ​កាន់​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​នៃ​ពាន​រង្វាន់​​ស្ដេច​ស៊ូលតង់​​នៃ​ប្រទេស​ប្រ៊ុយណេ ។ ១គ្រាប់របស់កម្ពុជារកបានដោយ សុះ ស៊ូហាណា។

ក្រុមគោព្រៃ ទទួលការរឹះគន់ច្រើន ក្រោយភ្លាត់ចាញ់ឡាវ ២-១ កាលជំនួបបើកឆាក។ ប៉ុន្តែកាលពីយប់មិញ លោកប្រាក់សុវណ្ណរ៉ាបានប្តូរជម្រើសជាតិ១១នាក់ថ្មី ហើយបានដាក់សម្ពាធរហូត ស៊ូ ហាណា រកបានគ្រាប់បាល់ជ័យជម្នះតែម្តង។

ដូច្នេះ​នៅ​​ក្នុង​ពូល B ​នេះ ក្រុម​ដែល​មាន​​ឱកាស​ឡើង​ទៅ​វគ្គ​​៤​ក្រុម​ចុង​ក្រោយ​គឺ​ក្រុម​យុវជន​សិង្ហបុរី និង​ក្រុម​យុវជនកម្ពុជា ខណៈ​ក្រុម​​យុវជន​ជម្រើស​ជាតិឡាវត្រូវ​វិល​ត្រឡប់​មក​ផ្ទះ​វិញ។ ទីបំផុត លោក ប្រាក់ សុវណ្ណារ៉ា ​ទទួល​បាន​លទ្ធផល​ល្អ​ក្នុង​ពាន​រង្វាន់​មួយ​នេះ៕