អង្គភាពគ្រប់គ្រងបាល់ទាត់អឺរ៉ុប UEFA រៀបចំផែងការស៊ើបអង្កេតទៅលើក្លឹបអ្នកមានបារាំង Paris Saint-Germain សាជាថ្មី ក្រោយការស៊ើបអង្កេតនេះបានលុបចោលម្ដងហើយ។

UEFA បើកការស៊ើបអង្កេតទៅលើក្លឹបអ្នកមានបារាំង PSG សាជាថ្មី
UEFA បើកការស៊ើបអង្កេតទៅលើក្លឹបអ្នកមានបារាំង PSG សាជាថ្មី

ក្លឹបយក្សបារាំង PSG ដែលជាម្ចាស់ជើងឯកក្របខ័ណ្ឌ Ligue 1 របស់បារាំងរដូវកាលនេះ ត្រូវបានបញ្ជាក់យ៉ាងច្បាស់ថា មិនបានបំពានរឿងចាយលុយច្រើនលើសកំណត់តាមតែច្បាប់របស់ UEFA កំណត់ឡើងកាលពីខែមិថុនា។ ប៉ុន្តែប៉ុន្តែអង្គភាពគ្រប់គ្រងបាល់ទាត់អឺរ៉ុបបាននិយាយថាកាលពីម្សិលមិញថា ការសម្រេចចិត្តនេះនឹងត្រូវពិនិត្យឡើងវិញសារជាថ្មី។

ឥឡូវនេះអ្នកគ្រប់គ្រងហិរញ្ញវត្ថុរបស់ UEFA កំពុងតែរៀបចំបញ្ជូនករណី របស់ PSG ត្រឡប់មកវិញហើយ ដើម្បីធ្វើការស៊ើបអង្កេតបន្ថែមទៀត។ ច្បាប់ហិរញ្ញវត្ថុ (FFP) បានចាត់ចែងថា គ្រប់ក្លឹបដែរមានឈ្មោះជាមួយ UEFA គឺមិនអាចទិញកីឡាករលើសពីប្រាក់ចំណេញនោះទេ។

នៅខែសីហាឆ្នាំ 2017 PSG បានចំណាយទ្វេដងនៃថ្លៃផ្ទេរពីកំណត់ត្រាពិភពលោកនៅពេលដែលពួកគេចំណាយ 222 លានអឺរ៉ូដើម្បីចុះហត្ថលេខាលើកីឡាករប្រេស៊ីល Neymar ពីក្លឹប Barcelona។ ខណៈដែរនៅរដូវក្ដៅនេះ ពួកគេក៏បានចុះហត្ថលេខាលើ Kylian Mbappe ក្នុងតម្លៃ 180 លានអឺរ៉ូ (165,7 លានផោន) ផងដែរ បន្ទាប់ពីខ្សែប្រយុទ្ធសញ្ចាតិបារាំងរូបនេះ ត្រូវបានខ្ចីជើងរយៈពេលវែងមួយពីគូប្រជែងរក្នុងលីគ  Ligue 1 ក្រុម Monaco ៕

ប្រភព៖ BBC