ក្រុមមេឃខៀវ Manchester City ត្រូវបានដកសិទ្ធិពីការប្រកួតប្រជែងក្របខ័ណ្ឌក្លឹបអឺរ៉ុបរយៈពេល ២ រដូវកាល បន្ទាប់ពីគេរកឃើញថាក្លិបនេះបានរំលោភយ៉ាងធ្ងន់ធ្ងរទៅលើការផ្តល់សិទ្ធិអនុញ្ញាតរបស់​ UEFA  និងបទប្បញ្ញត្តិស្តីពីការប្រកួតប្រជែងដោយយុត្តិធម៌ផ្នែកហិរញ្ញវត្ថុ។

Manchester City
Manchester City

បើទោះបីជា​បម្រាម​នៅក្របខណ្ឌឆេម​ពានលីក​មកលើ Manchester City អាចនឹង​ប្រែប្រួល ប៉ុន្តែ​ទណ្ឌកម្មនៅក្របខណ្ឌព្រីមីញ៉េលីក​ប្រហែលមិនអាច​ផ្លាស់ប្តូរ​នោះទេ។សេចក្តី​រាយការណ៍​បង្ហាញថា គណកម្មាធិការ​ក្របខណ្ឌ​ Premier League បាន​ពិភាក្សា​ពី​លទ្ធភាព​ដាក់ទណ្ឌកម្ម បន្ទាប់ពី​ស្ថាប័ន UEFA ដាក់​ទោស​ក្លឹប City ។

ក្របខណ្ឌ Premier League ​នឹងបង្ខំចិត្ត​ចាត់វិធានការផងដែរ ​ដោយ​សារតែ​​ខ្លួន​ជា​អ្នក​ផ្តល់​ការ​អនុញ្ញាត។ក្រុម​ប្រឹក្សា​របស់ UEFA បានរកឃើញថា ក្លឹប​ City ​បាន​ធ្វើ​ការ​អះអាងបំផ្លើស​អំពី​ប្រាក់ចំណូល​បាន​មក​ពីក្រុមហ៊ុន​ឧបត្ថម្ភរបស់ខ្លួន។បច្ចុប្បន្ន​ City ​ឈរនៅលេខរៀងទី​២​នៅក្របខណ្ឌ Premier League ដោយ​មាន​៥១​ពិន្ទុ ហើយ​មាន​គម្លាត​ ២២ពិន្ទុ​ពីក្រុម Liverpool ។

Manchester City នឹងមិនអនុញ្ញាតឱ្យប្រកួតក្នុងក្របខ័ណ UEFA Champions League រដូវកាល ២០២០-២១ និង ២០២១-២២៕