លោក Antonio Conte គ្រូបង្វឹក​ក្លឹប Inter Milan សង្ឃឹមថា នឹង​នាំយក​ខ្សែប្រយុទ្ធ​ Pierre Emerick Aubameyang ពីក្រប​ខណ្ឌ​ព្រីមីញ៉េ​លីក។Aubameyang ប្រធាន​ក្រុម Arsenal បាន​ឈាន​ចូលដល់​រយៈ​ពេល​១៨​ខែ​ចុងក្រោយ​នៃ​កិច្ច​សន្យា​ជាមួយ​ក្លឹប Arsenal ហើយ​គេនិយាយថា មាន​ការ​ត្រៀម​បន្តអនាគតវែងឆ្ងាយ​នៅក្នុង​វ័យ​៣០​ឆ្នាំ។

Pierre Emerick Aubameyang and Antonio Conte
ខ្សែប្រយុទ្ធ​ Pierre Emerick Aubameyang និង លោក Antonio Conte
ក្លឹប Barcelona ចង់​ផ្ទេរ​ខ្សែប្រយុទ្ធសញ្ជាតិ​ហ្គាបុងរូប​នេះ​ ប៉ុន្តែនៅពេលនេះក្លឹប Barcelona បាន​ងាក​មក​រកខ្សែប្រយុទ្ធ​ Lautaro Martinez ។
photo of Pierre Emerick​ Aubameyang
ខ្សែប្រយុទ្ធ​ Pierre Emerick Aubameyang របស់ក្លិប​ Arsenal

Arsenal ទំនងជា​មិនអាច​ឈរនៅក្នុង​ចំណោម​ក្រុម​កំពូល​ទាំង​បួន​នោះទេនៅរដូវកាលនេះ ដោយ​បង្ខំឲ្យ Aubameyang ដែល​មិន​ធ្លាប់លេងនៅ​ក្របខណ្ឌ​កំពូល​អឺរ៉ុប​ជាមួយ​ Arsenal នោះ នឹង​ពិចារណា​ពីអនាគត​របស់​ខ្លួន​។

photo of Pierre Emerick​ Aubameyang
Pierre Emerick​ Aubameyang

រឿងនេះ​អាចត្រួស​ត្រាយ​ផ្លូវ​សម្រាប់ Aubameyang ផ្ទេរ​មក​អ៊ីតាលី ទីដែល​កីឡាករ​រូបនេះ នឹង​លេងដៃគូ​ជាមួយ​អតីត​ខ្សែប្រយុទ្ធយូណាយធីត RomeluLukakuដែល​គេអាច​មើលឃើញថា ជា​ការ​បង្កើន​ប្រព័ន្ធ​ប្រយុទ្ធ​សម្រាប់​ការ​ប្រកួត​នៅ​ក្របខណ្ឌ​ឆេម​ពានលីក៕