នៅ​កិច្ច​ប្រជុំ​កំពូល​មួយ​របស់​សមាគម​បាល់ទាត់​អឺរ៉ុប UEFA ​នា​ថ្ងៃ​អង្គារ​កន្លង​ទៅ បាន​សម្រេច​ពី​កីឡដ្ឋាន​ចំនួន ៣ ដែល​ត្រូវ​បើក​ទ្វារ​ស្វាគមន៍​ការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​ពាន​រង្វាន់ Champions League នា​ឆ្នាំ ២០២១, ២០២២ និង ២០២៣។

photo of Gazprom Arena
កីឡដ្ឋាន Gazprom Arena
photo of Gazprom Arena
កីឡដ្ឋាន Gazprom Arena

ក្នុង​នោះ​សម្រាប់​ឆ្នាំ ២០២១ ​នឹង​លេង​នៅ​ទឹក​ដី Gazprom Arena កីឡដ្ឋាន​របស់​ក្លឹប Saint Petersburg ​ដែល​អាច​ផ្ទុក​អ្នក​ទស្សនា​ប្រមាណ ៦៨ ០០០ នាក់ ពោល​រាប់​ចូល​ជា​លើក​ទី ២ ដែល​កីឡដ្ឋាន​នៅ​ប្រទេស​រុស្ស៊ី​អាច​មាន​សិទ្ធ​ទទួល​ការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ UCL បន្ទាប់​ពី​ឆ្នាំ ២០០៨ ពួក​គេ​ធ្លាប់​ទទួល​សិទ្ធ​ម្តង​ក្នុង​ជំនួប Man Utd ទល់ Chelsea ក្នុង​ទីក្រុង Moscow។

photo of Allianz Arena
កីឡដ្ឋាន Allianz Arena
photo of Allianz Arena
កីឡដ្ឋាន Allianz Arena

ដោយ​ឡែក​នៅ​ឆ្នាំ ២០២២ នឹង​លេង​នៅ​ដី​អាល្លឺម៉ង់ ក្នុង​កីឡដ្ឋាន Allianz Arena ​អាច​ផ្ទុក​អ្នក​ទស្សនា​ប្រមាណ ៧៥ ០០០ នាក់ ដោយ​កីឡដ្ឋាន​នេះ​ធ្លាប់​ស្វាគមន៍​ជំនួប Chelsea ទល់​ Bayern Munichនា​ឆ្នាំ ២០១២។

Wembley Stadium
Wembley Stadium
Wembley Stadium
Wembley Stadium

ខណៈ Wembley Stadium ​នឹង​ជា​កីឡដ្ឋាន​សម្រាប់​ការ​ប្រកួត​ឆ្នាំ ២០២៣ ដោយ​វា​ជា​លើក​ទី ៨ ហើយ​សម្រាប់​កីឡដ្ឋាន​ស្ថិត​នៅ​ទឹកដី​កណ្តាល​របស់​ប្រទេស​អង់គ្លេស៕ ប្រភព៖ FoxSportAsia