UEFA Champions League
UEFA Champions League

ពានរង្វាន់បាល់ទាត់ធំបំផុតប្រចាំតំបន់អឺរុប រៀបចំដោយសហព័ន្ធបាល់ទាត់អឺរុប UEFA Champions League បានចាប់ផ្តើមដំណើរការហើយ ចាប់ពីថ្ងៃទី ១៨ ខែកញ្ញា ពោលគីចាប់ពីរាត្រីនេះតទៅ ។ ក្លឹបចំនួន ៣២ ដែលចេញពីក្របខណ្ឌបាល់ទាត់កំពូលនៃប្រទេសនៅអឺរុបចំនួន ៨ បានស្ថិតនៅក្នុងពូលប្រកួតរៀងៗខ្លួន ដើម្បីប្រជែងយកពានរង្វាន់នេះ។ សម្រាប់ការចាប់ផ្តើមប្រកួតបើកឆាកវគ្គសន្សំពិន្ទុនៅរាត្រីថ្ងៃអង្គារនេះ មាន៨គូចាប់ផ្តើមប្រកួតមុនគេសម្រាប់ពូល A, B, C និងពូល D

ក្រុមដែលធ្លាក់ត្រឹមវគ្គ ៨ក្រុមកាលពីរដូវកាលមុន FC Barcelona របស់អេស្ប៉ាញ នឹងត្រូវបើកទ្វារកីឡដ្ឋាន Camp Nou ដើម្បីទទួល ក្រុមភ្ញៀវមកពីហូឡង់ PSV Eindhoven ស្របពេលក្រុមអ៊ីតាលី Inter Milan ទទួលក្រុមខ្លាំងអង់គ្លេស Tottenham Hotspur វគ្គសន្សំពិន្ទុក្នុងពូល B ដែលនឹងចាប់ផ្តើមនាម៉ោង ២៣៖៥៥នាទីដូចគ្នា (ម៉ោងនៅកម្ពុជា)។

យ៉ាងណាមិញសម្រាប់ ៦ប្រកួតផ្សេងទៀត ដែលនឹងចាប់ផ្តើមនៅម៉ោង ២៖០០នាទីរំលងអាធ្រាត្រវិញនោះរួមមាន៖

ពូល A
Club Brugge (ប៊ែលហ្ស៊ិក) Vs Borussia Dortmund (អាល្លឹម៉ង់)
AS Monaco (បារាំង) Vs Atletico Madrid (អេស្ប៉ាញ)។

ពូល C
FK Crvena Zvezda (ស៊ែប៊ី) Vs Napoli (អ៊ីតាលី)
Liverpool (អង់គ្លេស) Vs Paris Saint-Germain (បារាំង)។

ពូល D
Galatasaray (តួកគី) Vs Lokomotiv Moscow (រុស្ស៊ី)
Schalke 04 (អាល្លឺម៉ង់) Vs FC Porto (ព័រទុយហ្គាល់)៕

UEFA Champions League
UEFA Champions League