Uefa Champions League

Salzburg Vs Liverpool
ព័ត៌មានបាល់ទាត់

លោក ថា Salzburg ជាក្រុមដ៏ខ្លាំងមិនគួរឱ្យជឿ តែ Liverpool ឈ្នះព្រោះលេងឆ្លាត​ណាស់​ក្នុង​វគ្គ​ទី​២

អ្នកចាត់ការ Liverpool លោក Jurgen Klopp និយាយថាលោកស្រលាញ់ត្រង់ក្រុមរបស់លោកលេង«ឆ្លាតណាស់»នៅពេលពួកគេផ្ដួល Red Bull Salzburg ២-០ ក្នុងរាត្រីថ្ងៃអង្គារទី១០ខែធ្នូឆ្នាំ២០១៩ ហើយឡើងទៅវគ្គ១៦ក្រុមចុងក្រោយ Champions League ក្នុងនាមលេខ១ពូល E។ Liverpool ដែលត្រូវការយ៉ាងហោច១ពិន្ទុ ធ្វើមិនបានល្អទេក្នុងវគ្គទី១ ទល់នឹងក្រុមម្ចាស់ផ្ទះ Salzburg ដែលរកបាន៨៧គ្រាប់ក្នុង២៤ប្រកួតរដូវកាលនេះ។ ប៉ុន្តែការតែតបញ្ចូលទីរបស់ Naby Keita ពីការលើកបាល់របស់ Sadio Mane ក្នុងនាទី៥៧ និងគ្រាប់ស៊ុតក្នុងមុំចង្អៀតរបស់ Mohamed Salah ក្នុងនាទី៥៨ ធានាបានជ័យជម្នះ២-០សម្រាប់ក្រុមហង្សក្រហម។ ក្រោយការប្រកួត លោក Klopp និយាយថា៖ «ខ្ញុំមានការគោរពខ្លាំងបំផុតចំពោះអ្វីដែល Salzburg កំពុងធ្វើ។ ខ្ញុំដឹងថាមនុស្សទាំងពួងមើលឃើញវារបៀបម៉េច គឺអ្នកគិតថាភាពជាក្រុមខ្លាំងបំផុតក្នុងប្រទេសអូទ្រីសគឺអូខេ។ បន្ទាប់មកអ្នកឃើញថាពួកគេល្អបែបណា, ពួកគេលេងល្អបែបណាក្នុងជើងទី១ (Liverpool ឈ្នះ៤-៣នៅ Anfield), ពួកគេល្អបែបណាពេលលេងទល់ Napoli និង Genk ហើយបន្ទាប់មកអ្នកអាចមកទីនេះក្នុងនាមជាជើងឯក Champions League


12 Dec 2019

photo of Jadon Sancho
ព័ត៌មានបាល់ទាត់

ខ្សែប្រយុទ្ធ Sancho នាំ Dortmund ឆ្លងទៅវគ្គ១៦ក្រុមចុងក្រោយ UCL

ខ្សែប្រយុទ្ធស្លាបអង់គ្លេសវ័យ១៩ឆ្នាំ Jadon Sancho រកបាន១គ្រាប់និងបញ្ជូន១គ្រាប់ជួយ Borussia Dortmund ផ្ដួល Slavia Prague ២-១ ក្នុងពូល F ហើយឡើងទៅវគ្គ១៦ក្រុមចុងក្រោយ Champions League។ Sancho បានបើកការនាំមុខក្នុងនាទីទី១០ មុនបញ្ជូនបាល់ឱ្យ Julian Brandt ក្នុងនាទី៦១ ដែលជាគ្រាប់ជ័យជម្នះ បន្ទាប់ពី Tomas Soucek តាមស្មើឱ្យក្លិបឆេកក្នុងនាទី៤៣។ អតីត​យុវជនថ្នាល Watford និង Manchester City ​រូបនេះ​ពេលនេះ​រក​បាន​គ្រាប់​បាល់​ក្នុង​៥​ប្រកួ​ត​ចុង​ក្រោយ​ជាប់​ៗ​គ្នា​សម្រាប់ Dortmund។ Dortmund រក្សាបានលទ្ធផលនេះរហូតដល់ចប់ ទោះបី Julian Weigle ត្រូវបានបណ្ដេញចេញក្នុងនាទី៧៧ក្ដី។ ក្លិបអាល្លឺម៉ង់មួយនេះបានលេខ២ក្នុងពូល F ដោយមាន១០ពិន្ទុ ខណៈ Barcelona ស៊ី Inter Milan ២-១ ឈរលេខ១មាន១៤ពិន្ទុ៕  


12 Dec 2019

Galatasaray Vs Real Madrid
ព័ត៍មានបាល់ទាត់អន្តរជាតិ

Real Madrid ទទួលជ័យជំនះដ៏ចាំបាច់នៅ Champions League ក្រោយឈ្នះក្រុម Galatasaray

កាលពីថ្ងៃអង្គារម្សិលមិញនេះ ក្រុម Real Madrid បានវិលត្រឡប់ពីទីក្រុងអ៊ីស្តានប៊ុលរបស់ប្រទេសតួកគីវិញ ជាមួយនឹង៣ពិន្ទុដ៏ចាំបាច់នៅ Champions League ក្រោយយកឈ្នះក្រុម Galatasaray ទាំងព្រលឹងចុងសក់១-០ដោយសារតែគ្រាប់បាល់ក្នុងតង់ទី១របស់កីឡាករ Toni Kroos ហើយនិងមានសកម្មភាពលេងគំរាមកំហែងខ្លាំងរបស់កីឡាករ Eden Hazard ។ សំពាធធ្ងន់ដូចភ្នំមកលើគ្រូបង្វឹក Zinedine Zidane នឹងត្រូវកាត់បន្ថយបានខ្លះ ក្រោយក្រុម Real Madrid ចាញ់ការប្រកួតបើកឆាកអឺរ៉ុបរបស់ពួកគេជាមួយក្រុម  PSG មុនពេលពួកគេតាមពីក្រោយ០-២នៅក្នុងទឹកដីខ្លួនឯង រហូតដល់សម្រេចបានលទ្ធផលស្មើ២-២ជាមួយក្រុម Club Brugge នៅការប្រកួតទី២របស់ពួកគេ។ ក្រុមជើងឯកបាល់ទាត់អឺរ៉ុប១៣សម័យកាលមួយនេះ បានធ្វើដំណើរមកដល់ទីក្រុងអ៊ីស្តានប៊ុល ដោយត្រូវការជ័យជំនះជាចាំបាច់ជាមួយគូប្រកួតដែលមានឆន្ទៈខ្ពស់ និងមានក្រុមអ្នកគាំទ្រច្រើន។ លោក Zidane សញ្ជាតិបារំាង បាននិយាយកាលពីថ្ងៃចន្ទថា លោកមានការធុញទ្រាន់ខ្លាំងណាស់នឹងពាក្យចចាមអារាមលើការជំនួសតំណែងរបស់លោកនៅលើកៅអីដ៏ក្តៅរបស់ក្រុម Real Madrid មួយនេះ។ កីឡាករបែលហ្ស៊ិក Hazard លេងបានយ៉ាងទាក់ទាញបំផុត ពេលដែលគាត់ជួយឲ្យកីឡាករ Kroos ស៊ុតបាល់បញ្ចូលទីបានសម្រេច ហើយការស៊ុតរបស់គាត់បានផ្លាតត្រូវអ្នកចាំទី Fernando Muslera ដែលបានធ្វើឲ្យក្រុមភ្ញៀវស្ទើរតែជាប់គាំងដោយសារតែការលេងទប់របស់ក្រុមម្ចាស់ផ្ទះ៕


23 Oct 2019

Zenit St Petersburg

មុនប៉ះកម្ពុជា ខ្សែប្រយុទ្ធឆ្នើមរបស់អ៊ឺរ៉ង ស៊ុតបញ្ចូលទី Benfica ១គ្រាប់ នៅ UCL

កាលពី​យប់មិញ​ ការប្រកួត​ពានរង្វាន់​លំដាប់​ទី​១ របស់​ទ្វីប​អ៊ឺ​រ៉ូ​ប UFFA Champions League រដូវ​ការ ២០១៩-២០២០ រវាង​ក្រុម Zenit St. Petersburg ប្រកួត​ជាមួយ​ក្រុម Benfica ដោយបាន​បញ្ចប់​ក្នុង​លទ្ធផល ៣ ទល់នឹង ១ នៅក្នុង​កី​ទ្ប​ដ្ឋា​ន Gazprom Arena របស់​ប្រទេស​រុស្សី​។​ ក្រុម Zenit បាន​នាំមុខ ៣​គ្រាប់​មុន ដោយ​រក​គ្រាប់​បាន​ដោយ​កី​ទ្បា​ករ Artem Dzyuba នាទី ២២, Ruben Dias នាទី ៧៨ និង Sardar Azmoun នាទី ៧៨​ ខណៈ​ឯ​ក្រុម Benfica ក៏បាន​វាយបក ១​គ្រាប់​ដែរ នៅក្នុង​នាទី ៨៥ ដោយ​កី​ទ្បា​ករ R. de Tomas​។​ បើ​ក្រលេក​មើលទៅ​កី​ទ្បា​ករ​ខ្សែប្រយុទ្ធ​សញ្ជាតិ​អ៊ឺ​រ៉ង់ Sardar Azmoun ត្រូវបាន​គេ​សង្កេតឃើញថា​កំពុង​ទ្បើង​ជើង​ខ្លាំង​មែន ទែន​។


04 Oct 2019

Champions League

​ស្គាល់​អ្នក​ឈរ​ដាច់​គេ​នៅ​តំណែង Top Scorer&Assist នៅ UCL គិត​ត្រឹម​ជុំ​ទី ២

ការ​ប្រកួត UCL ជុំ​ទី ២ វគ្គ​ចែក​ពូល​បាន​បញ្ចប់​ទៅ​ហើយ​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ ជា​លទ្ធផល​ឃើញ​មាន​ក្រុមខ្លាំង​ជា​ច្រើន​បាន​ឈរ​នៅ​កំពូល​តារាង​ខ្លះ​មាន​ដល់​ទៅ ៦ ពិន្ទុ​ពេញ។ បង្វែរ​មក​មើល​តំណែង Top Scorer ដែល​ជា​កីឡាករ​រក​គ្រាប់​បាល់​ច្រើន​បំផុត និង Assist នាម​ជា​កីឡាករ​ចែក​បាល់​ឲ្យ​មិត្ត​រួម​ក្រុម​ច្រើន​បំផុត តើ​ធ្លាក់​ទៅ​លើ​កីឡាករ​រូប​ណា? ខាង​ក្រោម​យើង​បង្ហាញ​ពី​លំដាប់​ទាំង ៣៖ Top Scorer: Serrge Gnabry (Bayern) – ៤ គ្រាប់ Erling Braut Haaland (Salzburg) – ៣ គ្រាប់ Mislav Orsic (Dinamo Zagreb) – ៣ គ្រាប់ Robert Lewandowski (Bayern) – ៣ គ្រាប់ Assist: Roberto Firmino (Liv) – ៣ លើក Takumi Minamino


04 Oct 2019

photo of Luis Suarez
ព័ត៌មានបាល់ទាត់

២ គ្រាប់របស់ Luis Suarez ជួយឲ្យក្រុម Barcelona ឈ្នះក្រុម Inter Milan ២-១

កីឡាករ Luis Suarez សម្រេចបាន ២គ្រាប់ តែម្នាក់ឯងកាលពីថ្ងៃពុធម្សិលមិញនេះ ជួយឲ្យក្រុម Barcelona សម្រេចបានជ័យជំនះ ២-១ លើក្រុម ​​​ Inter Milan​ នៅការប្រកួត Champions League ក៏ដូជាផ្តល់បរាជ័យជាលើកដំបូងដល់លោក Antonio Conte ចាប់តាំងពីលោកបានទទួលយកការងារគ្រូបង្វឹកនៅក្រុមមួយនេះ។ ទោះបីជាយ៉ាងណាក៏ដោយ ក្រុមយក្សអ៊ីតាលី Inter Milan ដែលបាននាំមុខកំពូលតារាង Serie A ក្រោយឈ្នះទាំង៦ប្រកួតក្រោមការដឹកនាំរបស់លោក Conte នោះ បានបង្ហាញទម្រង់លេងដ៏អស្ចារ្យនៅក្នុងតង់ទី១ ពេលដែលពួកគេបានធ្វើការនាំមុខទៅហើយនៅនាទី២ ដោយសារថ្វីជើងរបស់កីឡាករខ្សែប្រយុទ្ធអាហ្សង់ទីន Lautaro Martinez ។ ដោយឡែក ក្រុម Barcelona បានប្រឹងប្រែងយ៉ាងត្រដាបត្រដួលជាទីបំផុត ប៉ុន្តែពួកគេបានបង្ហាញពីទម្រង់លេងដ៏មុតស្រួចវិញ នៅក្នុងទឹកដី  Nou Camp ក្រោយសម្រាកការប្រកួតតង់ទី១ ហើយពួកគេដណ្តើមបានគ្រាប់បាល់ស្មើនៅនាទី៥៨ ដោយសារតែការស៊ុតបាល់កោងពីកីឡាករ Suarez ។ ក្រុម Barcelona ចាប់ផ្តើមបានចិត្តខ្លាំង និងធ្វើការវាយសម្រុកខ្លាំងរហូតសម្រេចបានគ្រាប់បាល់នាំមុខនៅនាទី៨៤ ពេលដែលប្រធានក្រុម 


04 Oct 2019

photo of Serge Gnabry
UEFA Champions League

Tottenham ចាញ់ Bayern ២-៧ ខណៈអតីតខ្សែបម្រើ Arsenal រកបាន ៤ គ្រាប់

បញ្ហារបស់ ក្រុម​ Tottenham Hotspur បន្តកើតមាន ដោយពួកគេត្រូវបាន Bayern Munich លត់ ២-៧ ក្នុងការប្រកួតពាន Champions League យប់ថ្ងៃអង្គារទី១ខែតុលាឆ្នាំ២០១៩។ យប់មិញ ម្ចាស់ផ្ទះ Tottenham Hotspur​ ជាអ្នកបើកការនាំមុខមុនដោយ Son Heung-min ក្នុងនាទីទី១២ តែ៣នាទីបន្ទាប់មក Bayern Munich តាមស្មើដោយ Joshua Kimmich រួច Lewandowski បើកការនាំមុខឱ្យ Bayern វិញក្នុងនាទី៤៥។ អតីតយុវជន Arsenal វ័យ២៤ឆ្នាំ Serge Gnabry រកបាន៤គ្រាប់ម្នាក់ឯងក្នុងនាទី៥៣, ៥៥, ៨៣ និង ៨៨ ខណៈ Lewandowski រកបានគ្រាប់ទី២ក្នុងប្រកួតនេះក្នុងនាទី៨៧។ Harry Kane បានស៊ុតបាល់ពិន័យ១១ម៉ែត្រយកគ្រាប់ទី២សម្រាប់ក្រុមលោក Mauricio Pochettino ក្នុងនាទី៦១។ Tottenham Hotspur ពេលនេះក្លាយជាក្រុមរបស់អង់គ្លេសទី១ដេលរបូត៧គ្រាប់ក្នុងមួយប្រកួតក្នុងពានទ្វីបអឺរ៉ុប


02 Oct 2019

UEFA Champions League

Champions League សប្ដាហ៍នេះមានក្រុមខ្លាំងៗ២គូ ត្រូវតតាំងគ្នា

ការ​ប្រកួតរវាង Tottenham vs. Bayern Munich និង Barcelona vs. Inter Milan ជាជំនួបគូពិសេសនៅក្នុងការប្រកួត Champions League សប្ដាហ៍នេះ ខណៈដែលក្រុមការពារជើងឯក Liverpool ត្រូវតតាំងជាមួយនឹង RB Salzburg។ ក្រុមកំពូលតារាងនៃពូល B ត្រូវប្រកួតទល់នឹងក្រុមជើងឯករង Champions League រដូវកាលមុន បន្ទាប់ពីពួកគេបានយកឈ្នះក្រុម Red Star ដោយលទ្ធផល ៣-០ ខណៈដែល Spurs បានត្រឹមស្មើក្រុម Olympiacos ២-២ បើទោះបីជាពួកគេនាំមុខ ២-០ ក្ដី។ ដោយឡែកក្រុមអ្នកមានបុណ្យ Barcelona ត្រូវបើកទ្វារកីឡដ្ឋាន Camp Nou ដើម្បីទទួលស្វាគមន៍ក្រុម កំពូលតារាងលីគកំពូលអ៊ីតាលី Inter Milan នាថ្ងៃទី៣ ខែតុលាខាងមុខនេះ។ តារាឆ្នើម Lionel Messi ទំនងជាគ្មានវត្តមាន សំរាប់ការប្រកួតនេះ ដោយសារតែរូបគេមានបញ្ហារបួស ហើយវាអាចជាបញ្ហាលំបាករបស់ Barca


30 Sep 2019

Wembley Stadium

UEFA ​ប្រកាស​កីឡដ្ឋានដែល​ស្វាគមន៍​វគ្គ​ផ្តាច់ព្រ័ត្រ UCL ឆ្នាំ ២០២១/២២/២៣

នៅ​កិច្ច​ប្រជុំ​កំពូល​មួយ​របស់​សមាគម​បាល់ទាត់​អឺរ៉ុប UEFA ​នា​ថ្ងៃ​អង្គារ​កន្លង​ទៅ បាន​សម្រេច​ពី​កីឡដ្ឋាន​ចំនួន ៣ ដែល​ត្រូវ​បើក​ទ្វារ​ស្វាគមន៍​ការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​ពាន​រង្វាន់ Champions League នា​ឆ្នាំ ២០២១, ២០២២ និង ២០២៣។ ក្នុង​នោះ​សម្រាប់​ឆ្នាំ ២០២១ ​នឹង​លេង​នៅ​ទឹក​ដី Gazprom Arena កីឡដ្ឋាន​របស់​ក្លឹប Saint Petersburg ​ដែល​អាច​ផ្ទុក​អ្នក​ទស្សនា​ប្រមាណ ៦៨ ០០០ នាក់ ពោល​រាប់​ចូល​ជា​លើក​ទី ២ ដែល​កីឡដ្ឋាន​នៅ​ប្រទេស​រុស្ស៊ី​អាច​មាន​សិទ្ធ​ទទួល​ការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ UCL បន្ទាប់​ពី​ឆ្នាំ ២០០៨ ពួក​គេ​ធ្លាប់​ទទួល​សិទ្ធ​ម្តង​ក្នុង​ជំនួប Man Utd ទល់ Chelsea ក្នុង​ទីក្រុង Moscow។ ដោយ​ឡែក​នៅ​ឆ្នាំ ២០២២ នឹង​លេង​នៅ​ដី​អាល្លឺម៉ង់ ក្នុង​កីឡដ្ឋាន Allianz Arena ​អាច​ផ្ទុក​អ្នក​ទស្សនា​ប្រមាណ ៧៥ ០០០ នាក់ ដោយ​កីឡដ្ឋាន​នេះ​ធ្លាប់​ស្វាគមន៍​ជំនួប Chelsea ទល់​ Bayern Munichនា​ឆ្នាំ ២០១២។ ខណៈ


26 Sep 2019

Paris Saint-Germain Vs Real Madrid
Uefa Chanpions League

Real Madrid ​​រង​កំណត់ត្រា​បរាជ័យ​កើត​មាន​អស់​រយៈ​ពេល ១៤ ឆ្នាំសារ​ជា​ថ្មីនៅទឺក​​ដី​បារាំង​

ក្រុម Real Madrid ​បាន​រង​នូវ​កំណត់ត្រា​បរាជ័យ​ខកខាន​ដែលធ្លាប់កើត​មាន​អស់​រយៈ​ពេល ១៤ ឆ្នាំ​សារ​ជា​ថ្មីនៅទឺក​ដី​បារាំង​ ក្រោយ​បិទ​ការ​ប្រកួត​ទល់​ក្លឹប Paris Saint-Germain កាល​ពី​យប់មិញ​លទ្ធផល​ 0-3។ លទ្ធផល ៣-០ នៅ​ទឹក​ដី​បារាំង​ក្រោម​ថ្វី​ជើង​របស់ Angel di Maria ពីរ​គ្រាប់​និង Meunier មួយ​គ្រាប់ បាន​សម្រេច​ឲ្យ Madrid វិល​មក​ស៊ីសង​កំណត់ត្រា​ចាស់​របស់​ខ្លួន​ដែល​ធ្លាប់​កើត​ឡើង​នៅ​រដូវ​កាល ២០០៥/០៦ ដោយ​គ្រា​នោះ​ចាញ់ Lyon ៣-០ ដូច​គ្នា​នៅ​ប្រកួត​វគ្គ​បើក​ឆាក​នៅ​ Champions League។ ក្រោម​ការ​ដឹកនាំ​ដោយ​លោក Vanderlai Luxemburgo កាល​នោះ​ក៏​ដឹកនាំ​ឲ្យ Madrid ឡើង​ទៅ​វគ្គ​បន្ទាប់ ប៉ុន្តែ​ត្រូវ​ចាញ់​ Arsenal នៅ​វគ្គ ១៦ ក្រុម​ចុង​ក្រោយ។ ចុះ​ឆ្នាំ​នេះ​វិញ តើ Madrid អាច​នឹង​ឡើង​ទៅ​ដល់​កម្រិត​ណា​នៃ​ពាន​រង្វាន់ Champions League?  


19 Sep 2019

UEFA Champions League

Lionel Messi វិលត្រលប់មក​​ហ្វឹកហាត់​​​ជាមួយ Barcelona ត្រៀមប៉ះ Dortmund នៅ Champions League

Lionel Messi បានវិលត្រឡប់មកចូលរួមហ្វឹកហាត់សារថ្មីវិញ ក្រោយខកខានបង្ហាញខ្លួនឲ្យក្រុម FC Barcelona ចាប់តាំងពីបើករដូវកាលថ្មី LaLiga 2019-2020


16 Sep 2019

UEFA

Uefa យល់ព្រមលើការបញ្ចុះតម្លៃ Away Tickets នៅ Champions League និង Europa League

Uefa បានព្រមព្រៀងសម្របសម្រួលជាមួយក្លឹបកំពូល ៗ នៅអឺរ៉ុបដើម្បីកំណត់តម្លៃសំបុត្រសម្រាប់អ្នកគាំទ្រឆ្ងាយ ៗ នៅ Champions League និង Europa League រដូវកាលនេះ។ អង្គភាពគ្រប់គ្រងបាល់ទាត់របស់អឺរ៉ុបនិយាយថាការលក់ Away Tickets នឹងត្រូវចំណាយយ៉ាងច្រើនរហូតដល់ ៧០ អឺរ៉ូ (៦៣.៥០ ផោន) នៅក្នុងក្របខ័ណ្ឌ Champions League និង ៤៥ អឺរ៉ូ (៤១ ផោន) នៅក្នុងក្របខ័ណ្ឌ Europa League ។ ការកំណត់តម្លៃថ្មីចាប់ផ្តើមពីការប្រកួតជាក្រុមបើកឆាកនៅខែកញ្ញា។ លោក Aleksander Ceferin ប្រធាន Uefa បានមានប្រសាសន៍ថា“ អ្នកគាំទ្រគឺជាខ្សែជីវិតនៃការប្រកួតនេះ” ។ តាមរយៈការប្រមូលតម្លៃសំបុត្រយើងចង់ធ្វើឱ្យប្រាកដថាអ្នកគាំទ្រនៅឆ្ងាយនៅតែអាចធ្វើដំណើរទៅមើលការប្រកួតនិងអបអរដើម្បីធ្វើឱ្យបរិយាកាសនៅខាងក្នុងកីឡដ្ឋានបាល់ទាត់កាន់តែមានភាពពិសេស។ កាលពីដើមសប្តាហ៍នេះ ការជឿទុកចិត្តរបស់អ្នកគាំទ្រចំពោះក្រុម Arsenal, Chelsea, Tottenham និង Liverpool បានចេញសេចក្តីថ្លែងការណ៍មួយអំពាវនាវដល់ Uefa ដើម្បីធ្វើឱ្យសំបុត្រមានតំលៃសមរម្យសម្រាប់អ្នកគាំទ្រឆ្ងាយ៕  


31 Aug 2019

Virgil van Dijk

Virgil van Dijk ជាប់ឈ្មោះជាកីឡាករល្អបំផុតប្រចាំរដូវកាលរបស់ UEFA

ខ្សែការពារកណ្ដាលសញ្ជាតិហូឡង់ Virgil van Dijk ត្រូវបានបោះឆ្នោតអោយជាប់ជា កីឡាករល្អបំផុតប្រចាំឆ្នាំនៅអឺរ៉ុប សំរាប់រដូវកាល ២០១៨/១៩ ដោយបានយកឈ្នះកំពូលខ្សែប្រយុទ្ធ Lionel Messi និង Cristiano Ronaldo។ Van Dijk ជាកីឡាករសំខាន់មួយរូប ដែលបានជួយអោយ Liverpool ឈ្នះពាន Champions League ក៏ទទួលបានពានរង្វាន់ខ្សែការពារល្អបំផុតប្រចាំរដូវកាល ដោយយកឈ្នះ មិត្តរួមក្រុមហង្សក្រហម Trent Alexander-Arnold និង មិត្តរួមក្រុមជម្រើសជាតិហូឡង់ Matthijs de Ligt។ គួរបញ្ជាក់ថា អ្នកដែលបានចូលរួមបោះឆ្នោតសំរាប់តំណែងម្ចាស់ពានកីឡាករល្អបំផុតរបស់អឺរ៉ុបមានដូចជា គ្រូបង្វឹកទាំង៨០រូប ដែលចូលរួមដឹកនាំក្រុមក្នុងការប្រកួត Champions League និង Europa League និង អ្នកកាសែត ៥៥រូប ដែលជ្រើសរើសដោយ ប្រព័ន្ធផ្សព្វផ្សាយរបស់អឺរ៉ុប។ Van Dijk គឺជាខ្សែការពារដំបូង ដែលបានឈ្នះពានរង្វាន់នេះ បន្ទាប់ពី Luka Modric ដែលបានយកឈ្នះ Ronaldo និង Mohamed


30 Aug 2019

UEFA Champions League

ក្រុមលោក Pochettino អាចនឹងស្ថិតក្នុងពូលមរណៈ UEFA Champions League

ក្រុមមាន់ខ្នាយមាស Tottenham Hotspur អាចនឹងចាប់ឆ្នោតស្ថិតនៅក្នុងពូលមរណៈ UEFA Champions League រដូវកាលនេះ


23 Aug 2019

UEFA Champions League

Messi ​សរសើរ Ronaldo ​លេង​ល្អ​មែន ​ស៊ុត​៣​គ្រាប់ ទម្លាក់ AT Madrid ​បាន​

ខ្សែ​ប្រយុទ្ធ Lionel Messi ​បាន​និយាយ​សរសើរ​ដល់​កីឡាករ Cristiano Ronaldo ​ថា​ពិត​ជា​លេង​ល្អ​មែនទែន ​ជួយ​ក្រុម Juventus ​ឈ្នះ AT Madrid ​៣-០ ​ជើង​ទី​២


14 Mar 2019

UEFA Champions Leeague

Real Madrid សម្រេចមិនឱ្យលោក Solari បន្តដឹកនាំក្រុមនៅរដូវកាលក្រោយទៀតឡើយ បន្ទាប់អស់ពាន ៣ ត្រឹម ៧ ថ្ងៃ

Real Madrid បានសម្រេចចិត្តថាលោក Santiago Solari នឹងមិនមែនជាអ្នកចាត់ការទូទៅរបស់ក្លឹបសម្រាប់រដូវកាល ២០១៩-២០ ទៀតនោះទេ


07 Mar 2019

 

Fan Page Buaksib

នេះគឺ buaksib.com គេហទំព័រដែលល្អបំផុតសម្រាប់ធ្វើការទស្សនា ព័ត៍មានបាលទាត់ Uefa Champions League លោកអ្នកអាចទស្សនាបាននូវ លទ្ធផលបាល់ថ្មីៗ, program បាល់ទាត់, វិភាគបាល់ទាត់ បាននៅទីនេះមិនជា ដំណឹងចាស់ ឬ ដំណឹងថ្មី ពេញ២៤ម៉ោង។ ខាងយើងនិងខិតខំរកព័ត៍មានថ្មីមកឲ្យលោកអ្នកទស្សនាដោយមិនមានការធុញធ្រាន់ ដោយបច្ចុប្បន្ននេះយើងត្រូវទទួលស្គាល់ថាប្រព័ន្ធអុិនធឺណេតបានចូលមកក្របដណ្តប់ក្នុងជីវិតប្រចាំថ្ងៃយ៉ាងខ្លាំង ការទទួលបានព័ត៍មានបាល់ទាត់អាចនិយាយថាជារឿងដែលងាយស្រួលជាងពីមុន ធ្វើឲ្យអ្នកដែលចូលចិត្តទស្សនាបាល់ទាត់តាមរយះប្រព័ន្ធអនឡាញ កាន់តែងាយស្រួលជាមុនក្នុងការទទួលបានព័ត៍មាន និងទិន្នន័យផ្សេងដែលពាក់ព័ន្ធនឹងកីឡាបាល់ទាត់។ អ្នកនឹងមិនខកខានក្នុងការតាមដានក្រុមដែល ក្រុមដែលអ្នកចូលចិត្តក្នុងការប្រកួតដណ្តើមពានរង្វាន់ Euro មិនថាជា liverpool,  Manchester United, Chelsea, Arsenal, Tottenham Hotspur, Manchester City, Barcelona, Real Madrid, Atletico Madrid, Juventus, Roma,  Bayern Munich, Paris Saint Germain និងក្រុមល្បីៗផ្សេងទៀតជាច្រើន។

ហើយនៅផ្នែកបាល់ទាត់ក្នុងស្រុកវិញយើងក៏មិនភ្លេចក្នុងការយកព័ត៍មានមកផ្តល់ជូនលោកអ្នកដែរ ដោយសារតែឥលូវនេះបាល់ទាត់កម្ពុជាកំពុងតែមានភាពរីកចម្រើន និងល្បីល្បាញយ៉ាងខ្លាំង។ គេហទំព័ររបស់យើងក៏បាននាំយកព័ត៍មានបាល់ទាត់នៅកម្ពុជាក្នុងការប្រកួតគ្រប់ក្របខ័ណ្ឌ ព័ត៍មានទាក់ទងនិងក្រុមខ្លាំងៗ រួមទាំង រឿងរ៉ាវជុំវិញការវិវត្តនៃវិស័យកីឡានៅក្នុងស្រុកជាច្រើនទៀតនឹងយកមកផ្តល់ជូនលោកអ្នកទស្សនា អាចនិយាយបានថា សម្រាប់អ្នកគាំទ្របាល់ទាត់កម្ពុជានឹងអាចទទួលបានព័ត៍មានបាល់នៅកម្ពុជាពីគេហទំព័រ buaksib របស់យើងបានជារៀងរាល់ថ្ងៃ ។

សម្រាប់អ្នកគាំទ្របាល់ទាត់ដែលខ្លាចខកខានក្នុងការទទួលបានព័ត៍មានថ្មីៗ ពីខាងគេហទំព័ររបស់យើង សូមកុំបារម្ភ គ្រាន់តែចូលទៅតាមដានវេបសាយរបស់យើង នោះលោកអ្នកនឹងទទួលបានព័ត៍មានថ្មីជាច្រើន ដោយគ្រាន់តែចូលទៅកាន់ Uefa Champions League លោកអ្នកនឹងអាចទទួលបានព័ត៍មានថ្មីៗ ដែល Update ជាប្រចាំសម្រាប់ផ្តល់ជូនលោកអ្នកទស្សនាជារៀងរាល់ថ្ងៃ ៕