ខ្សែ​ការពារ​ Samuel Umtiti ​បាន​បដិសេធ​មិន​ព្រម​ចេញ​ពី​ក្រុម FC Barcelona ​ទេ​នា​រដូវ​កាល​ដោះដូរ​កីឡាករ​នេះ ពោល​គឺ​រូបគេ​ចង់​បន្ដ​លេង​នៅ Camp Nou ​ទៀត។

Samuel Umtiti
Samuel Umtiti

​ក្រុម Barcelona ​បាន​ព្យាយាម​លក់​កីឡាករ​បារាង​ខាង​លើ​ចេញ​ជា​យូរ​មក​ហើយ ​ដោយសារ​តែ​រូបគេ​មាន​តម្លៃ​ពលកម្ម​ខ្ពស់ ​តែ​មិន​សូវ​បាន​លេង​ឡើយ​ដោយសារ​បញ្ហា​របួស​ជាប់​ជា​និច្ច។ ​ដោយ​ក្រុម​ការងារ​របស់​លោក Ronald Koeman ក៏​មិន​មាន​គម្រោង​ប្រើប្រាស់​គេ​ផង​ដែរ​នា​រដូវ​កាល​នេះ។ ដូច្នេះ​ហើយ​ទើប​បាន​ជា​ដាក់​ឈ្មោះ Umtiti ​ក្នុង​បញ្ជី​ត្រូវ​លក់​ចេញ។ តែ​​រហូត​មក​ដល់​ពេល​នេះ ​នៅ​មិន​មាន​ក្រុម​ណា​អាច​យក​គេ​បាន​ឡើយ។

​ការ​មិន​អាច​យក​បាន​នេះ ក៏​ដោយសារ​តែ Umtiti ​មិន​ចង់​ទៅ​ផង​ដែរ។ ​រូបគេ​បាន​ច្រាន​ចោល​សំណើរ​ទាំង​អស់​ដែល​ក្លឹប​ដាក់ ​ដោយ​អះអាង​ថា​ចង់​បន្ដ​លេង​នៅ Camp Nou ​ទៀត​សិន ​មិន​ទាន់​ចង់​ទៅ​ណា​ឡើយ។ ​ដោយ​ខ្សែ​ការពារ​វ័យ​២៧​ឆ្នាំ​ជឿ​ថា​ខ្លួន​មាន​សមត្ថភាព​ក្នុង​ការ​លេង​នៅ​ទី​នេះ​បន្ដ​ទៀត៕