គ្រូបង្វឹករបស់ក្លឹបកាំភ្លើងធំ Arsenal លោក Unai Emery បាននិយាយក្រោយចប់ការប្រកួតពេល Man Utd ស្មើរជាមួយ Arsenal ប្រាប់ខ្សែការពាររបស់ខ្លួន Matteo Guendouzi ថាឱ្យទៅកាត់សក់ខ្លីដូច Marouane Fellaini ចៀសវាងប៉ះទង្គិចគ្នាដូចមុនទៀត។

Unai Emery ប្រាប់ Guendouzi ឱ្យកាត់សក់ដូច Fellaini ទៅ
Unai Emery ប្រាប់ Guendouzi ឱ្យកាត់សក់ដូច Fellaini ទៅ

ហេតុការណ៍នោះបានកើតឡើងនៅក្នុងវគ្គបញ្ចប់នៃ លទ្ធផលស្មើ 2-2 នៅលើទឹកដី Old Trafford ហើយលោកអាជ្ញាកណ្តាល Andre Marriner  ដែរកាត់ក្ដីក្នុងប្រកួតនោះគឺមើលឃើញយ៉ាងច្បាស់តែលោកមិនបានពិន័យអ្វីទៅ Fellaini ទេ។

Emery បាននិយាយរឿងនេះក្រោយចប់ការប្រកួតថា៖ «Guendouzi គួរតែទៅកាត់ឱ្យខ្លីដូច Fellaini ទៅ ដើម្បីសុវត្តភាពត្រូវតែប្ដូរស្ទាយសក់ចេញ»

ប្រភព៖ Sky Sport