នៅពេលនេះក្លឹបបាល់ទាត់ FC Barcelona ជាក្រុមកំពូលរបស់អេស្ប៉ាញនៃក្របខណ្ឌ LaLiga នៅបានបណ្តេញលោក Ernesto Valverde វ័យ ៥៥ឆ្នាំ សញ្ជាតិអេស្ប៉ាញ ចេញពីតំណែងជាគ្រូបង្វឹក ហើយបានតែងតាំងលោក Quique Setien ចូលកាន់កាប់ជាអ្នកចាត់ការទូទៅថ្មីវិញ។ នេះបើតាមការចេញផ្សាយដោយ Marca នាថ្ងៃទី ១៤ ខែកមរា ឆ្នាំ២០២០។

Ernesto Valverde with Quique Setien
លោក Ernesto Valverde និង លោក Quique Setien

បុរសសញ្ជាតិអេស្ប៉ាញ Quique Setien វ័យ ៦១ឆ្នាំដែលត្រូវបានក្លឹប FC Barcelona តែងតាំងថ្មីនេះ ជាអតីតអ្នកចាត់ការក្រុម Real Betis ដោយលោកនឹងមានកិច្ចសន្យារហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ ខណៈលោកបានព្យួរស្បែកជើងកាលឆ្នាំ១៩៩៦ ក្នុងក្លឹប Levente និងចាប់ផ្តើមក្លាយគ្រូបង្វឹកនៅឆ្នាំ២០០១ ជាមួយក្លឹប Racing Santander។

photo of Ernesto Valverde
លោក Ernesto Valverde 

លោក Valverde មុនចាកចេញពី Barcelona លោកបានជួយក្រុមនេះ ឈ្នះពានរង្វាន់ចំនួន៤ ដែលមានពាន LaLiga ២លើក Copa Del Rey ១លើក និងពាន Sapnish Super Cup ១លើក ក្រោយពេលដឹកនាំក្រុមនេះចាប់ពីឆ្នាំ ២០១៧ ដល់ឆ្នាំ២០២០ នេះ ដោយប្រកួតចុងក្រោយរបស់លោកបានចាញ់ក្រុម Atletico Madrid ៣-២ នៃការប្រជែងពាន Sapnish Super Cup ក្នុងចំណោមការឈ្នះ ៩៧ប្រកួត ចាប់តាំងពីឆ្នាំ២០១៧ មក ក្រោយលាឈប់ដឹកនាំក្រុម Athletic Bilbao៕

photo of Quique Setien
លោក Quique Setien