photo of Ousmane Dembele And Philippe Coutinho
Ousmane Dembele And Philippe Coutinho

លោក Ernesto Valverde គ្រូបង្វឹក Barcelona បាននិយាយថា ខ្លួនមានមោទនភាពណាស់ ដែលឃើញកីឡាករ Philippe Coutinho និង Ousmane Dembele រួមចំណែកក្នុងការទទួលជ័យជម្នះ 6-1 លើក្រុម Girona កាលពីយប់ថ្ងៃសៅរ៍ និងមានអារម្មណ៍ថាអ្នកទាំងពីរកំពុងដំណើរការល្អ។

ការពិតណាស់ លោក Valverde បានសម្រេចចិត្តដាក់ Coutinho, Dembele, Luis Suarez និង Lionel Messi លេងរួមគ្នាជាលើកដំបូង និងជាលទ្ធផល Barcelona បានយកឈ្នះ Girona ក្នុងលទ្ធផល 6ទល់នឹង1 ។

លោក Valverde បាននិយាយថា “Coutinho លេងបានល្អណាស់ នៅក្នុងការប្រកួតនេះ។ រីឯ Dembele កំពុងតែស្វែងយល់ពីប្រព័ន្ធលេងរបស់ Barcelona។ គាត់កំពុងតែធ្វើការសម្របខ្លួន ជាមួយនឹងពួកយើងហើយ ក្រោយរងរបួស ដែលធ្វើអោយរូបគេខកខានបង្ហាញខ្លួនជាច្រើនប្រកួត ”៕

ប្រភពពី៖ goal