Photo of Ernesto Valverde
Ernesto Valverde coach of Barcelona

លោក Ernesto Valverde ដែលជាគ្រូបង្វឹករបស់ក្រុម Barcelona បានបកស្រាយនៅក្នុងសារពត៌មានថា” កាលពីដំបូងពួកយើងមានការព្រួយបារម្ភផងដែរចំពោះរបួសរបស់កីឡាករ Lionel Messi ក្រោយមកពួកយើងក៏បានធ្វើចិត្តស្ងប់ស្ងាត់ពីព្រោះពួកយើងគិតថា វាមិនសំខាន់ប៉ុន្មាននោះទេ ពួកយើងជឿរជាក់លើកីឡាករ Lionel Messi គាត់អាចធ្វើបានយ៉ាងពិតប្រាកដ”។

កីឡាករ Barcelona រូបនេះបានមានបញ្ហាបន្តិចបន្តួចនៅពេលក្រុម Barcelona ប៉ះជាមួយនឹងក្រុម Athletic Bilbao កាលពីថ្ងៃអាទិត្យកន្លងមក។

លោក Valverde បន្ថែមទៀតថា” ទោះបីជា Lionel Messi ខកខានការជួយក្រុមជម្រើសជាតិគាត់ក៏ដោយ ប៉ុន្តែខ្ញុំគិតថា បញ្ហារបួសបន្តិចបន្តួចប៉ុណ្ណឹងវាមិនមែនជាបញ្ហាសម្រាប់គាត់នោះទេ”។

Photo of Lionel Messi
Lionel Messi of Barcelona

ប្រភព៖ marca