photo of Ernesto Valverde
Ernesto Valverde of Barcelona

គ្រូបង្វឹកក្រុម Barcelona លោក Ernesto Valverde បានបង្ហាញពីភាពសំខាន់នៃជ័យជម្នះ El Clasico ដោយអះអាងថាពួកគេមិនបានឈ្នះពានរង្វាន់ La Liga ឡើយ ។

គ្រូបង្វឹករូបនេះបាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយ ក្រោយពីចប់ការប្រកួតថា “ក្នុងដៃយើងមិនទាន់មានពាន La Liga នោះទេ ។ យើងមិនទាន់ឈានដល់ដំណាក់កាលពាក់កណ្តាលរដូវកាលនៅឡើយទេ វានៅមានផ្លូវវែងឆ្ងាយទៀត” ។

លោកបានបន្ថែមថា “បាទយើងស្ថិតនៅលើកំពូល ហើយយើងមានការដឹកនាំលើគូប្រជែងរបស់យើង ប៉ុន្តែនោះមិនមានន័យអ្វីទេ ព្រោះយើងមិនទាន់សម្រេចនៅខែធ្នូនេះទេ ។ យើងមិនគិតពីការនាំមុខទេ យើងគ្រាន់តែត្រូវបន្ដការឈ្នះដើមី្បយកពិន្ទុ និងឆ្ពោះទៅមុខទៀត” ។