ខ្សែបម្រើ Donny van de Beek របស់ Manchester United បានទម្លាក់ភ្នាក់ងាររបស់គាត់ Guido Albers ចេញដើម្បីចុះហត្ថលេខាលើ Ali Dursun នេះបើយោងតាមសារព័ត៌មាន Daily Mail ។

Donny van de Beek
Donny van de Beek

ខ្សែបម្រើសញ្ជាតិហូឡង់រូបនេះបានសម្រេចទទួលយកភ្នាក់ងារថ្មីដើម្បីបង្ខំឲ្យមានការចាកចេញពីក្លឹប Manchester United តាមការណែនាំរបស់មិត្តរួមក្រុម។

Ali Dursun ដែលទើបតែងតាំងថ្មីត្រូវបានគេស្គាល់ថាជាភ្នាក់ងាររបស់ Victor Lindelof របស់ Man United ក៏ដូចជាខ្សែប្រយុទ្ធ Erling Haaland របស់ Dortmund និង Frenkie De Jong របស់ Barcelona ផងដែរ ។

ប្រភពបានអះអាងថាក្រុមគូរប្រជែងជាច្រើនក្នុង Premier League រួមទាំង Everton និង Wolverhampton បានបង្ហាញចំណាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើកីឡាករវ័យ ២៤ឆ្នាំរូបនេះក្នុងលក្ខខណ្ឌខ្ចីជើងក្នុងខែមករាខាងមុខនេះ ប៉ុន្តែភ្នាក់ងារថ្មីលោក Dursun អាចមានគម្រោងផ្សេងទៀតក្រៅពីនេះ។

Van de Beek ទើបតែបង្ហាញខ្លួនបានតែ 3 ប្រកួតប៉ុណ្ណោះសម្រាប់ក្លឹបដោយមិនបានរួមចំណែកក្នុងការស៊ុតឬក៏ បញ្ជូនបាល់អោយមិត្តរួមក្រុមនោះទេ៕