photo of Robin van Persie
Robin van Persie of Feyenoord

បើ​ទោះ​ជា​ធ្លាប់​ឈ្នះ​ពាន Premier League ជាមួយ លោក Alex Ferguson នៅ​ក្លឹប Manchester United ក៏​ដោយ ខ្សែ​ប្រយុទ្ធ Robin van Persie ក្នុង​ថ្ងៃ​នេះ​បាន​និយាយ​ថា លោក Arsene Wenger គឺ​ជា​អ្នក​ចាត់​ការ​ល្អ​បំផុត​លើ​លោក។

ខ្សែ​ប្រយុទ្ធ​ហុល្លង់​ចាស់​វស្សា​រូប​នេះ បាន​និយាយ​ថា៖ “លោក Arsene Wenger គឺ​ជា​អ្នក​ចាត់​ការ​ល្អ​បំផុត​លើ​លោក។ មក​ពី​អ៊ីចឹង​ហើយ បាន​ជា​ខ្ញុំ​ចង់​ឲ្យ​គាត់​ជោគ​ជ័យ​ក្នុង​ការ​ដឹកនាំ Arsenal”។

Van Persie បាន​បន្ត៖ “ខ្ញុំ​ជំពាក់​គុណ​គាត់​ច្រើន​ណាស់។ គាត់​គឺ​ជា​បុគ្គល​មួយ​ដ៏​សំខាន់​ដែល​ជួយ​ខ្ញុំ​ឲ្យ​អភិវឌ្ឍ​ខ្លួន​​ក្នុង​នាម​ជា​កីឡាករ និង​ក្នុង​នាម​ជា​មនុស្ស។ ខ្ញុំ​តែង​តែ​ចង​ចាំ​មិន​ភ្លេច គ្រប់​វិនាទី​ដែល​ខ្ញុំ​ធ្លាប់​ធ្វើ​ការ​ ហ្វឹក​ហាត់ និង​លេង​ឲ្យ​គាត់”។

photo of wenger
wenger coach of Arsenal

ខ្សែ​ប្រយុទ្ធ Van Persie ធ្លាប់​លេង​ឲ្យ Arsenal ក្រោម​ការ​ចាត់​ការ​របស់​លោក Wenger ពី​ឆ្នាំ ២០០៤ ដល់​ឆ្នាំ ២០១២ និង​ស៊ុត​បាន ១៣២​គ្រាប់​ឲ្យ​ក្លឹប ប៉ុន្តែ​ឈ្នះ​បាន​តែ​ពាន ២​ប៉ុណ្ណោះ​ក្នុង​អំឡុង​ពេល​នោះ (FA Cup ២០០៤/២០០៥ និង Community Shield ២០០៤) ។

ទោះ​ជា​យ៉ាង​ណា កាល​ពី​ពាក់​កណ្ដាល​ឆ្នាំ ២០១២ កីឡាករ​ហុល្លង់​រូប​នេះ បាន​ចាក​ចេញ​ទៅ​ចូល​រួមជាមួយក្លឹប​បិសាច​ក្រហម​រួច​ក៏​បាន​ឈ្នះ​ពាន Premier League នៅ​ទី​នោះ នៅ​ឆ្នាំ ២០១៣៕

ប្រភព៖ metro