VAR នឹងដាក់ប្រើនៅវគ្គ 16ក្រុម Champions League និង Europa League
ប្រធាន UEFA បានឱ្យដឹងថា បច្ចេកវិជ្ជាជំនួយការអាជ្ញាកណ្ដាលដែរហៅថា (VAR) នឹងឱ្យប្រើនៅវគ្គ 16ក្រុមចុងក្រោយនៅពាននៃពានអឺរ៉ុបទាំងពីដូចជា Champions League និង Europa League នារដូវកាលនេះ។

ការសម្រេចនេះធ្វើឡើងនៅការប្រជុំថ្នាក់ដឹកនាំ UEFA ក្នុងថ្ងៃនេះ នៅទីក្រុង Dublin នៅសាធារណរដ្ឋ អៀរឡង់ ក្រោយពីការធ្វើតេស្តបច្ចេកទេសបានជោគជ័យ និងការបង្ហាត់អាជ្ញាកណ្ដាលនៅរយៈពេលប្រមាណខែចុងក្រោយនេះ។
លោក Aleksander Ceferin ប្រធាន UEFA បាននិយាយថា៖ «យើងត្រៀមរួចរាល់ក្នុងការប្រើ VAR លឿនជាងផែនការដែរពួកយើងគ្រោងទុកទៅទៀត ហើយខ្ញុំជឿជាក់ថាវានឹងមានប្រយោជន៍សម្រាប់ការប្រកួតរបស់យើង ព្រោះវានឹងផ្តល់ជំនួយដ៏មានតម្លៃដើម្បីផ្គូរផ្គងមន្រ្តីនិងនឹងកាត់បន្ថយការសម្រេចចិត្តមិនត្រឹមត្រូវរបស់អាជ្ញាកណ្ដាលក្នុងការប្រកួត»។ និយាយអោយចប់ទៅគឺអោយតែពានដែរ UEFA ជាអ្នកបង្កើតគឺប្រើទាំងអស់៕
ប្រភព៖ Daily Mail