UEFA បានបញ្ជាក់ថា VAR នឹងត្រូវបានណែនាំឲ្យប្រើប្រាស់នៅក្នុងក្របខ័ណ្ឌ Europa League នៅរដូវកាលនេះចាប់ពីវគ្គខ្វែង។

photo of VAR
VAR

វគ្គខ្វែង នឹងចាប់ផ្តើមនៅថ្ងៃទី ២០ ខែ កុម្ភៈ ឆ្នាំ ២០២០ ដែលក្នុងនោះមានក្រុមចំនួន ២៤ ដែលបានមកពីវគ្គចែកពូល និងត្រូវបានចូលរួមដោយក្រុមចំណាត់ថ្នាក់លេខ ៣ក្នុងពូល ចំនួន ៨ មកពី Champions League។

VAR ត្រូវបានគេប្រើនៅក្នុងក្របខ័ណ្ឌ Europa League ជាលើកដំបូងកាលពីរដូវកាលមុននៅពេលដែលក្រុមតោខៀវ Chelsea បានយកឈ្នះក្រុម Arsenal ៤-១ ក្នុងវគ្គផ្តាច់ព្រ័ត្រនៅបាគូ។

ការសម្រេចចិត្តនេះបានកើតឡើងបន្ទាប់ពីកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិរបស់ UEFA ដែលពួកគេក៏បានប្រកាសផ្លាស់ប្តូរនៅ Nations League។

លើសពីនេះទៀត UEFA បានឯកភាពឈ្មោះសម្រាប់ពានរង្វាន់លំដាប់ទី៣ គ្រោងនឹងចាប់ផ្តើមនៅឆ្នាំ ២០២១ នឹងក្លាយជាព្រឹត្តិការណ៍ Europa Conference League ហើយការប្រកួតនឹងត្រូវធ្វើឡើងរៀងរាល់ថ្ងៃព្រហស្បតិ៍។

UEFA ក៏បាននិយាយផងដែរថាពួកគេនឹងណែនាំដល់សមាគមអឺរ៉ុបទាំង ៥៥ ក៏ដូចជាក្លិបនៅអ៊ឺរ៉ុបទាំងអស់មិនត្រូវលេងការប្រកួតនៅតាមបណ្តាប្រទេសដែលស្ត្រីបានរឹតត្បិតក្នុងការចូលទៅកាន់កីឡដ្ឋានឡើយ។