Varane ថា ការជួប Barce នៅវគ្គផ្ដាច់ព្រ័ត្រ UCL ជារឿងល្អ តែខ្ញុំចង់ប៉ះគ្នាវគ្គ8 ក្រុមជាង

ការរំពឹងទុកនៃការប្រឈមមុខនឹងក្រុម Barcelona ក្នុងវគ្គផ្ដាច់ព្រ័ត្រ UEFA Champions League ធ្វើឱ្យខ្សែការពារកណ្ដាល Raphael Varane របស់ Real Madrid ចាប់អារម្មណ៍ ប៉ុន្តែកីឡាករជម្រើសជាតិបារាំងរូបនេះចង់ជួប Barcelona ក្នុងវគ្គ 8ក្រុមចុងក្រោយជាង បើសិនជាអាច ។
ពិតណាស់ នៅយប់ថ្ងៃសុក្រ ការចាប់ឆ្នោតវគ្គ 8ក្រុមចុងក្រោយទាំង Champions League និង Europa League នឹងចាប់ផ្ដើម។
បើតាមអារម្មណ៍របស់អតីតយុវជនក្លឹប Lens វ័យ 24ឆ្នាំដែលត្រូវបានលោក Jose Mourinho ទិញទៅ Real ក្នុងឆ្នាំ2011 និយាយថា៖ «ជាការពិតគេមិនចង់ជួបក្លឹបមកពីអេស្ប៉ាញនៅវគ្គនេះទេ បើអាចទៅរួច វាល្អបើសិនយើងជួប Barcelona នៅវគ្គផ្ដាច់ព្រ័ត្រ ខ្ញុំចូលចិត្ត ។ ប៉ុន្តែខ្ញុំចង់ជួបពួកគេក្នុងវគ្គ 8ក្រុមចុងក្រោយជាង បើសិនជាអាច» ៕
ប្រភពពី៖ marca
សូមចុចនៅទីនេះដើម្បីរក្សាការ Updated ជាមួយនឹងព័ត៌មានបាល់ទាត់ចុងក្រោយបំផុត និង ការធ្វើបច្ចុប្បន្នភាព
Uefa Chanpions League News
Related
Uefa Chanpions League News
Real Madrid ទទួលជ័យជំនះដ៏ចាំបាច់នៅ Champions League ក្រោយឈ្នះក្រុម Galatasaray
កាលពីថ្ងៃអង្គារម្សិលមិញនេះ ក្រុម Real Madrid បានវិលត្រឡប់ពីទីក្រុងអ៊ីស្តានប៊ុលរបស់ប្រទេសតួកគីវិញ ជាមួយនឹង៣ពិន្ទុដ៏ចាំបាច់នៅ Champions League ក្រោយយកឈ្នះក្រុម Galatasaray ទាំងព្រលឹងចុងសក់១-០ដោយសារតែគ្រាប់បាល់ក្នុងតង់ទី១របស់កីឡាករ Toni Kroos ហើយនិងមានសកម្មភាពលេងគំរាមកំហែងខ្លាំងរបស់កីឡាករ Eden Hazard ។ សំពាធធ្ងន់ដូចភ្នំមកលើគ្រូបង្វឹក Zinedine Zidane នឹងត្រូវកាត់បន្ថយបានខ្លះ ក្រោយក្រុម Real Madrid ចាញ់ការប្រកួតបើកឆាកអឺរ៉ុបរបស់ពួកគេជាមួយក្រុម PSG មុនពេលពួកគេតាមពីក្រោយ០-២នៅក្នុងទឹកដីខ្លួនឯង រហូតដល់សម្រេចបានលទ្ធផលស្មើ២-២ជាមួយក្រុម Club Brugge នៅការប្រកួតទី២របស់ពួកគេ។ ក្រុមជើងឯកបាល់ទាត់អឺរ៉ុប១៣សម័យកាលមួយនេះ បានធ្វើដំណើរមកដល់ទីក្រុងអ៊ីស្តានប៊ុល ដោយត្រូវការជ័យជំនះជាចាំបាច់ជាមួយគូប្រកួតដែលមានឆន្ទៈខ្ពស់ និងមានក្រុមអ្នកគាំទ្រច្រើន។ លោក Zidane សញ្ជាតិបារំាង បាននិយាយកាលពីថ្ងៃចន្ទថា លោកមានការធុញទ្រាន់ខ្លាំងណាស់នឹងពាក្យចចាមអារាមលើការជំនួសតំណែងរបស់លោកនៅលើកៅអីដ៏ក្តៅរបស់ក្រុម Real Madrid មួយនេះ។ កីឡាករបែលហ្ស៊ិក Hazard លេងបានយ៉ាងទាក់ទាញបំផុត ពេលដែលគាត់ជួយឲ្យកីឡាករ Kroos ស៊ុតបាល់បញ្ចូលទីបានសម្រេច ហើយការស៊ុតរបស់គាត់បានផ្លាតត្រូវអ្នកចាំទី Fernando Muslera ដែលបានធ្វើឲ្យក្រុមភ្ញៀវស្ទើរតែជាប់គាំងដោយសារតែការលេងទប់របស់ក្រុមម្ចាស់ផ្ទះ៕
23 Oct 2019
Uefa Chanpions League News
មុនប៉ះកម្ពុជា ខ្សែប្រយុទ្ធឆ្នើមរបស់អ៊ឺរ៉ង ស៊ុតបញ្ចូលទី Benfica ១គ្រាប់ នៅ UCL
កាលពីយប់មិញ ការប្រកួតពានរង្វាន់លំដាប់ទី១ របស់ទ្វីបអ៊ឺរ៉ូប UFFA Champions League រដូវការ ២០១៩-២០២០ រវាងក្រុម Zenit St. Petersburg ប្រកួតជាមួយក្រុម Benfica ដោយបានបញ្ចប់ក្នុងលទ្ធផល ៣ ទល់នឹង ១ នៅក្នុងកីទ្បដ្ឋាន Gazprom Arena របស់ប្រទេសរុស្សី។ ក្រុម Zenit បាននាំមុខ ៣គ្រាប់មុន ដោយរកគ្រាប់បានដោយកីទ្បាករ Artem Dzyuba នាទី ២២, Ruben Dias នាទី ៧៨ និង Sardar Azmoun នាទី ៧៨ ខណៈឯក្រុម Benfica ក៏បានវាយបក ១គ្រាប់ដែរ នៅក្នុងនាទី ៨៥ ដោយកីទ្បាករ R. de Tomas។ បើក្រលេកមើលទៅកីទ្បាករខ្សែប្រយុទ្ធសញ្ជាតិអ៊ឺរ៉ង់ Sardar Azmoun ត្រូវបានគេសង្កេតឃើញថាកំពុងទ្បើងជើងខ្លាំងមែន ទែន។
04 Oct 2019
Uefa Chanpions League News
ស្គាល់អ្នកឈរដាច់គេនៅតំណែង Top Scorer&Assist នៅ UCL គិតត្រឹមជុំទី ២
ការប្រកួត UCL ជុំទី ២ វគ្គចែកពូលបានបញ្ចប់ទៅហើយនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ជាលទ្ធផលឃើញមានក្រុមខ្លាំងជាច្រើនបានឈរនៅកំពូលតារាងខ្លះមានដល់ទៅ ៦ ពិន្ទុពេញ។ បង្វែរមកមើលតំណែង Top Scorer ដែលជាកីឡាកររកគ្រាប់បាល់ច្រើនបំផុត និង Assist នាមជាកីឡាករចែកបាល់ឲ្យមិត្តរួមក្រុមច្រើនបំផុត តើធ្លាក់ទៅលើកីឡាកររូបណា? ខាងក្រោមយើងបង្ហាញពីលំដាប់ទាំង ៣៖ Top Scorer: Serrge Gnabry (Bayern) – ៤ គ្រាប់ Erling Braut Haaland (Salzburg) – ៣ គ្រាប់ Mislav Orsic (Dinamo Zagreb) – ៣ គ្រាប់ Robert Lewandowski (Bayern) – ៣ គ្រាប់ Assist: Roberto Firmino (Liv) – ៣ លើក Takumi Minamino
04 Oct 2019
Uefa Chanpions League News
២ គ្រាប់របស់ Luis Suarez ជួយឲ្យក្រុម Barcelona ឈ្នះក្រុម Inter Milan ២-១
កីឡាករ Luis Suarez សម្រេចបាន ២គ្រាប់ តែម្នាក់ឯងកាលពីថ្ងៃពុធម្សិលមិញនេះ ជួយឲ្យក្រុម Barcelona សម្រេចបានជ័យជំនះ ២-១ លើក្រុម Inter Milan នៅការប្រកួត Champions League ក៏ដូជាផ្តល់បរាជ័យជាលើកដំបូងដល់លោក Antonio Conte ចាប់តាំងពីលោកបានទទួលយកការងារគ្រូបង្វឹកនៅក្រុមមួយនេះ។ ទោះបីជាយ៉ាងណាក៏ដោយ ក្រុមយក្សអ៊ីតាលី Inter Milan ដែលបាននាំមុខកំពូលតារាង Serie A ក្រោយឈ្នះទាំង៦ប្រកួតក្រោមការដឹកនាំរបស់លោក Conte នោះ បានបង្ហាញទម្រង់លេងដ៏អស្ចារ្យនៅក្នុងតង់ទី១ ពេលដែលពួកគេបានធ្វើការនាំមុខទៅហើយនៅនាទី២ ដោយសារថ្វីជើងរបស់កីឡាករខ្សែប្រយុទ្ធអាហ្សង់ទីន Lautaro Martinez ។ ដោយឡែក ក្រុម Barcelona បានប្រឹងប្រែងយ៉ាងត្រដាបត្រដួលជាទីបំផុត ប៉ុន្តែពួកគេបានបង្ហាញពីទម្រង់លេងដ៏មុតស្រួចវិញ នៅក្នុងទឹកដី Nou Camp ក្រោយសម្រាកការប្រកួតតង់ទី១ ហើយពួកគេដណ្តើមបានគ្រាប់បាល់ស្មើនៅនាទី៥៨ ដោយសារតែការស៊ុតបាល់កោងពីកីឡាករ Suarez ។ ក្រុម Barcelona ចាប់ផ្តើមបានចិត្តខ្លាំង និងធ្វើការវាយសម្រុកខ្លាំងរហូតសម្រេចបានគ្រាប់បាល់នាំមុខនៅនាទី៨៤ ពេលដែលប្រធានក្រុម
04 Oct 2019
Uefa Chanpions League News
Tottenham ចាញ់ Bayern ២-៧ ខណៈអតីតខ្សែបម្រើ Arsenal រកបាន ៤ គ្រាប់
បញ្ហារបស់ ក្រុម Tottenham Hotspur បន្តកើតមាន ដោយពួកគេត្រូវបាន Bayern Munich លត់ ២-៧ ក្នុងការប្រកួតពាន Champions League យប់ថ្ងៃអង្គារទី១ខែតុលាឆ្នាំ២០១៩។ យប់មិញ ម្ចាស់ផ្ទះ Tottenham Hotspur ជាអ្នកបើកការនាំមុខមុនដោយ Son Heung-min ក្នុងនាទីទី១២ តែ៣នាទីបន្ទាប់មក Bayern Munich តាមស្មើដោយ Joshua Kimmich រួច Lewandowski បើកការនាំមុខឱ្យ Bayern វិញក្នុងនាទី៤៥។ អតីតយុវជន Arsenal វ័យ២៤ឆ្នាំ Serge Gnabry រកបាន៤គ្រាប់ម្នាក់ឯងក្នុងនាទី៥៣, ៥៥, ៨៣ និង ៨៨ ខណៈ Lewandowski រកបានគ្រាប់ទី២ក្នុងប្រកួតនេះក្នុងនាទី៨៧។ Harry Kane បានស៊ុតបាល់ពិន័យ១១ម៉ែត្រយកគ្រាប់ទី២សម្រាប់ក្រុមលោក Mauricio Pochettino ក្នុងនាទី៦១។ Tottenham Hotspur ពេលនេះក្លាយជាក្រុមរបស់អង់គ្លេសទី១ដេលរបូត៧គ្រាប់ក្នុងមួយប្រកួតក្នុងពានទ្វីបអឺរ៉ុប
02 Oct 2019
Uefa Chanpions League News
Champions League សប្ដាហ៍នេះមានក្រុមខ្លាំងៗ២គូ ត្រូវតតាំងគ្នា
ការប្រកួតរវាង Tottenham vs. Bayern Munich និង Barcelona vs. Inter Milan ជាជំនួបគូពិសេសនៅក្នុងការប្រកួត Champions League សប្ដាហ៍នេះ ខណៈដែលក្រុមការពារជើងឯក Liverpool ត្រូវតតាំងជាមួយនឹង RB Salzburg។ ក្រុមកំពូលតារាងនៃពូល B ត្រូវប្រកួតទល់នឹងក្រុមជើងឯករង Champions League រដូវកាលមុន បន្ទាប់ពីពួកគេបានយកឈ្នះក្រុម Red Star ដោយលទ្ធផល ៣-០ ខណៈដែល Spurs បានត្រឹមស្មើក្រុម Olympiacos ២-២ បើទោះបីជាពួកគេនាំមុខ ២-០ ក្ដី។ ដោយឡែកក្រុមអ្នកមានបុណ្យ Barcelona ត្រូវបើកទ្វារកីឡដ្ឋាន Camp Nou ដើម្បីទទួលស្វាគមន៍ក្រុម កំពូលតារាងលីគកំពូលអ៊ីតាលី Inter Milan នាថ្ងៃទី៣ ខែតុលាខាងមុខនេះ។ តារាឆ្នើម Lionel Messi ទំនងជាគ្មានវត្តមាន សំរាប់ការប្រកួតនេះ ដោយសារតែរូបគេមានបញ្ហារបួស ហើយវាអាចជាបញ្ហាលំបាករបស់ Barca
30 Sep 2019