photo of Jamie Vardy
Jamie Vardy donned Cristiano Ronaldo’s signature boots

កីឡាករ Jamie Vardy បានទិញស្បែកជើងកវែងផ្ទាល់ខ្លួនរបស់គាត់ដែលមានឈ្មោះរបស់ Ronaldo នៅលើស្បែកជើងបន្ទាប់ពីមានការមិនយល់ព្រមពាក់ស្បែកជើងដែលជាការឧបត្ថម្ភរបស់ក្រុមហ៊ុន Nike ។

កីឡាករអង់គ្លេសរូបនេះបានស៊ុតបញ្ចូលទីក្នុងការប្រកួតរបស់អង់គ្លេស​​ស្មើ​ 1-1 ជាមួយនឹងក្រុមអ៊ីតាលីកាលពីរាត្រីថ្ងៃអង្គារ។

តាម​ពិត​ទៅ​ក្រុមហ៊ុន Nike ចង់​ប្ដូរ​ស្បែកជើង​ស៊េរី​ថ្មី​ឲ្យ​ជម្រើស​ជាតិរបស់​អង់គ្លេស ប៉ុន្តែ Vardy ហាក់​មិន​ចូលចិត្ត​ស្បែកជើង​នោះសោះ។

photo of Jamie Vardy
Jamie Vardy of Leicester City

វាមិនមែនជាលើកទីមួយនោះទេដែលកីឡាករ​ Vardy ពាក់ស្បែកជើងដែលមានឈ្មោះ Ronaldo គាត់បានទិញស្បែកជើងនេះគ្រប់ពេលដែលគាត់មានការប្រកួត កីឡាករបស់ Leicester City  រូប​នេះ​ មានស្បែកជើងដែលមានឈ្មោះ CR7 ​ជាច្រើន​គូ​ដែរ​ហើយ។

នៅពេលមានការមិនពេញចិត្តលើការឧបត្ថម្ភរបស់ក្រុមហ៊ុន Nike កីឡាករ Vardy ក៏សម្រេចចិត្តដកលុយផ្ទួល់ខ្លួនទិញស្បែកជើងថ្មីនៅហាងមួយកន្លែងដែលជាកន្លែងផ្តួចផ្តើមដោយ កីឡាករ Cristiano Ronaldo។ តាមពិតទៅកីឡាករ Vardy ក៏​មាន​កុងត្រា​ជាមួយ​ក្រុមហ៊ុន Nike ផង​ដែរ តែ​វា​នឹងបញ្ចប់កុងត្រា​នៅ​ពេលចប់​រដូវ​កាល​នេះ៕ ​

ប្រភព៖ dailymail