Vidic និយាយថាលោក Rangnick គួរតែទំលាក់ Maguire មួយរយះសិនទៅ
វីរបុរសរបស់ Manchester United លោក Nemanja Vidic បាននិយាយថា អ្នកចាត់ការ Ralf Rangnick គួរឲ្យខ្សែការពារ Harry Maguire សម្រាកសិន និងចាំលេងប្រកួតណាដែលស្រួលៗ។

កីឡាករជម្រើសជាតិអង់គ្លេស Maguire ទទួលបានរងការរិះគន់ជាច្រើនពីអ្នកគាំទ្រ ជាមួយមិត្តរួមក្រុមផ្សេងទៀត បន្ទាប់ពីបិសាចក្រហមប្រកួតចាញ់ Everton ១-០ កាលពីចុងសប្ដាហ៍។ លទ្ធផលនេះ Man United នៅតែបន្តស្ថិតនៅលេខ៧ក្នុងតារាងពិន្ទុ Premier League ប្រឈមមុខមិនអាចទៅលេងនៅ Champions League ឆ្នាំក្រោយ។
ដោយសារតែមើលឃើញពីទម្រង់លេងអន់ខ្លាំងពេក Vidic ដែលធ្លាប់បង្ហាញខ្លួន៣០០ប្រកួតឲ្យ Man Utd បានផ្ដល់មតិទៅលោក Rangnick គួរតែទម្លាក់ Maguire មួយរយៈសិនទៅដើម្បីឲ្យគេស្ដារទំនុកចិត្តឡើយវិញ។ បើបន្តឲ្យគេនៅលេងបែបនេះសម្ពាធកាន់តែកើតមានឡើង និងបន្តធ្លាក់ទម្រង់។
Vidic និយាយថា “គ្រប់កីឡាករតែមានបញ្ហាជាមួយទម្រង់លេងនៅពេលវេលាក្នុងអាជីពរបស់ពួកគេ។ ខ្ញុំក៏ធ្លាប់ ហើយវាច្បាស់ណាស់ថា Maguire មានទម្រង់លេងមិនល្អទេនៅរដូវកាលនេះ។ កីឡាករត្រូវការអារម្មណ៍ថាមពល និងខ្លាំងលើទីលាន។ វាពិតជាពិបាកក្នុងការលេងឲ្យល្អ ពេលដែលអ្នកស្ថិតក្រោមសម្ពាធខ្លាំងពេក ព្រោះមនុស្សជុំវិញខ្លួនចាំតែមើលកំហុសរបស់អ្នកទេ”៕