ក្លឹបអេស្ប៉ាញ Villarreal បាន​ធ្វើ​ការ​បង្ហាញ​មុខខ្សែ​បម្រើថ្មីរបស់ពួកគេគឺកីឡាករ Santi Cazorla ជា​ផ្លូវ​ការ ដោយការបង្ហាញកីឡាករថ្មីនោះគឺពួកគេប្រើស៊ុតតែ សៀករហាសសកម្មដែរចម្លែកពីគេពីការបង្ហាញមុខកីឡាករដទៃៗទៀត។

Santi Cazorla កីឡាកររបស់ Villarreal
Santi Cazorla កីឡាកររបស់ Villarreal

Santi Cazorla បានលេចរូបរាងចេញពីបំពង់មួយដែលពោរពេញដោយផ្សែងជុំជិត ពីដំបូងបំពង់នេះទទេ តែបន្ទាប់មកចាប់ផ្ដើមមានផ្សែងពណ៌សក្រាស់ឡើងៗ។ Cazorla ក៏ផ្ដើមលេចរូបរាងក្នុងបំពង់នោះដោយឈរឱបដៃនិងញញឹមពព្រាយ។

ពិតណាស់ខ្សែបម្រើសញ្ចាតិ អេស្ប៉ាញវ័យ 33ឆ្នាំរូបនេះ ត្រូវបាន Villarreal ពីក្លឹបអង់គ្លេសកាំភ្លើងធំ Arsenal ប៉ុន្តែតម្លៃខ្លួនមិនបានបញ្ចេញឡើយ។ ការ​ចូល​រួម​ជាមួយ​ក្លឹប Villarreal លើក​នេះគឺ​ជាលើក​ទី3 ហើយ​សម្រាប់ Santi Cazorla ពោលគេធ្លាប់លេងរូចមកហើយកាល​ពី​ឆ្នាំ 2003 ដល់ 2006 និង​​លើកទី2 ពី​ឆ្នាំ 2007 ដល់ 2011 លើកទី3 គឺឆ្នាំនេះឯង ៕

ប្រភពពី៖ Daily Mail