ខ្សែប្រយុទ្ធក្លិប Real Madrid កីឡាករ Vinicius JR បានលើកឡើងថា Cristiano Ronaldo ជា កីឡាករម្នាក់ដែលល្អជាងនរណាៗទាំងអស់។

Vinicius JR នឹង Cristiano Ronaldo
Vinicius JR នឹង Cristiano Ronaldo

ជាការពិតណាស់ Ronaldo តែងតែត្រូវបានគេចាត់ទុកជាកីឡាករដែលល្អជាងគេម្នាក់នៅលើលោក ហើយ មកទល់វ័យ៣៧ឆ្នាំទៅហើយ រូបគេនៅតែអាចលេងបាល់ទាត់ ជាពិសេសនោះ ថ្វីជើងនៃការបញ្ចប់ទីរបស់គេនៅតែល្អដដែល។

 

Vinicius បាននិយាយថា៖ “ខ្ញុំគិតថា Ronaldo ល្អជាងកីឡាករដ៏ទៃទៀតទាំងអស់។ អ្វី​ដែល​ខ្ញុំ​អាច​គិត​អំពី Ronaldo គឺ​គ្រាប់​បាល់ គ្រាប់​បាល់ គ្រាប់​បាល់។ ខ្ញុំមានផ្ទាំងរូបភាពរបស់គាត់នៅលើជញ្ជាំងរបស់ខ្ញុំកាលពីខ្ញុំនៅតូច។ គាត់នៅតែជានិមិត្តរូបសម្រាប់ខ្ញុំ”៕