44
សូមចុចនៅទីនេះដើម្បីរក្សាការ Updated ជាមួយនឹងព័ត៌មានបាល់ទាត់ចុងក្រោយបំផុត និង ការធ្វើបច្ចុប្បន្នភាព
Related
Football News
Kroos ថា ខ្លួនចង់លេងក្រោមការដឹកនាំរបស់ Klopp នៅថ្ងៃណាមួយ
កីឡាករ Toni Kroos ថា ខ្លួនចង់លេងក្រោមការដឹកនាំរបស់លោក Jurgen Klopp នៅថ្ងៃណាមួយ។ ជាការពិតណាស់ Kroos បានផ្លាស់ពី Bayern Munich មកចូលរួមជាមួយក្លិប Real Madrid ចាប់តាំងពីឆ្នាំ ២០១៤ មកម្ល៉េះ តាមការពិតជាក់ស្តែង Kroos ត្រូវចូលរួមជាក្រុម Manchester United ទេ ក៏ប៉ុន្តែបន្ទាប់ពីក្លិបបណ្តេញលោក David Moyes ចេញ ជំនួសវិញដោយលោក Louis Van Gaal លោកក៏បដិសេធលែងចង់បាន Kroos វិញ។ ចាប់តាំងពីចូលរួមជាមួយ Real Madrid មក Kroos បានក្លាយជាកីឡាករសំខាន់មួយរូបដែល គ្រប់គ្រងនៅតំបន់បម្រើ ដោយជំនាញរបស់គេគឺ បញ្ជូនបាល់ដល់មិត្តរួមក្រុមបានយ៉ាងល្អឥតខ្ចោះ។ Kroos បាននិយាយថា៖ “ប្រាកដណាស់ដែលខ្ញុំចង់លេងក្រោមការដឹកនាំរបស់លោក Klopp ពីព្រោះ កាលពីលោក Klopp នៅដឹកនាំ Dortmund គាត់ពិតជាធ្វើបានអស្ចារ្យណាស់
22 May 2022
Football News
Kylian Mbappe តកុងត្រាជាមួយ PSG ភ្លាមស៊ុត Hat-trick ភ្លាមថ្ងៃបិទលីក
កាលពីយប់រំលងអាធ្រាត្រឈានចូលថ្ងៃ អាទិត្យ ត្រូវនឹងថ្ងៃទី ២២ ខែ ឧសភា ឆ្នាំ ២០២២ ក្រុមម្ចាស់ផ្ទះ Paris Saint-Germain បានបើកទ្វាកីឡដ្ឋាន Parc des Princes របស់ខ្លួនទទួលស្វាគមន៍ក្រុមភ្ញៀវ Metz នៅក្នុងការប្រកួតសប្តាហ៍ទី ៣៨ ដែលជាសប្តាហ៍ចុងក្រោយនៃក្របខណ្ឌ Ligue 1។ ជាការពិតណាស់ ក្រុមម្ចាស់ផ្ទះ PSG ពិតជាធ្វើបានល្អមែនទែន ដោយយប់មិញនេះពួកគេលត់ទៅលើក្រុម Metz ក្នុងលទ្ធផល ៥ ទល់នឹង ០, ក្នុងនោះ Kylian Mbappe ចូលរួមចំណែកស៊ុត ៣ គ្រាប់ម្នាក់ឯង(hat-trick) ពោលនៅនាទីទី ២៥, ២៨ និង ៥០, ដោយឡែក ២ គ្រាប់ទៀតគឺរកបានដោយ Neymar នៅនាទីទី ៣១ និង Angel Di Maria នៅនាទីទី ៦៧។
22 May 2022
Football News
លោក Jurgen Klopp បញ្ជាក់ថា Divock Origi នឹងចាកចេញពីក្លិបពេលចប់រដូវកាលនេះ
លោក Jurgen Klopp ជាគ្រូបង្វឹករបស់ក្រុម Liverpool បានបញ្ជាក់ថា ខ្សែប្រយុទ្ធ Divock Origi នឹងចាកចេញពីក្លិបនៅដំណាច់រដូវកាលនេះ។ កីឡាករសញ្ជាតិបែលស៊ិករូបនេះនឹងចាកចេញដោយគ្មានតម្លៃខ្លួន ដោយអ្នកកាសែត Fabrizio Romano បង្ហើបថាគោលដៅបន្ទាប់របស់គេគឺក្លិប AC Milan នៅក្របខណ្ឌអ៊ីតាលី Serie A។ លោក Jurgen Klopp បានថ្លែងច្បាស់ៗថា៖ “ខ្ញុំរំពឹងទុកថា Divock នឹងទទួលបានការលាដ៏ពិសេស។ គឺគេជាកីឡាករដ៏សំខាន់បំផុតម្នាក់ តាមដែលខ្ញុំធ្លាប់មាន។ គេធ្វើឲ្យខ្ញុំរីករាយក្នុងការធ្វើការជាមួយ។ វាមិនទាន់ចប់នៅឡើយទេហើយគេសមគួរនឹងទទួលបានគំនិតល្អទាក់ទងនឹងអនាគតរបស់គេ។ គេនឹងជោគជ័យព្រោះគេពូកែ។ ខ្ញុំបានចងចាំរឿងជាច្រើននៅពេលខ្ញុំគិតពី Divock ។ ការស៊ុតបញ្ចូលទី ទាំងលើនិងក្រោមគឺជាវីរបុរសម្នាក់របស់ Liverpool”៕
22 May 2022
Football News
Juventus នឹងមិនទិញផ្ដាច់ខ្សែប្រយុទ្ធ Alvaro Morata នោះឡើយ
ក្លិបសេះបង្កង់ Juventus នឹងមិនទិញផ្ដាច់ខ្សែប្រយុទ្ធ Alvaro Morata នោះឡើយ ដោយក្លិបនឹងបើកផ្លូវឲ្យគេចាកចេញទៅ Atletico Madrid វិញនៅដំណាច់រដូវកាលនេះ។ Morata បានចំណាយពេលពីររដូវកាលលេងខ្ចីជើងនៅ Juventus ពីក្លិប Atletico Madrid ហើយនៅដំណាច់រដូវកាលនេះ ពេលវេលាខ្ចីជើងរបស់គេបានមកដល់ទីបញ្ចប់ហើយ។ យ៉ាងណាមិញ ភាគីលោក Max Allegri គ្មានគម្រោងចង់ទិញយកគេផ្ដាច់ឡើយ នេះបើយោងតាមការរាយការណ៍ពី Marca ។ Juventus ត្រូវចាយលុយខ្ទង់៣៥លានអឺរ៉ូ៎(ស្មើនឹងប្រមាណ ៣៦.៩ លានដុល្លារ) បើចង់ទិញយកគេ ខណៈដែល Atletico Madrid ក៏មិនចង់បាន Morata មកវិញដែរដោយលោក Diego Simeone បានបាត់បង់ទំនុកចិត្តលើគេទៅហើយ។ យ៉ាងណាមិញ Barcelona ធ្លាប់ចង់បានគេកាលពីខែមករាតែឥលូវនេះដោយសារមាន Pierre-Emerick Aubameyang ក្នុងក្រុមនិងកំពុងជិតទិញបាន Robert Lewandowski ទៀតនោះគឺក្លិបទំនងមិនចង់បានគេទៀតឡើយ៕
22 May 2022
Football News
ល្បីថា Haaland ឲ្យនាឡិកា Rolex តម្លៃខ្ទង់ម៉ឺនដុល្លារ ឲ្យមិត្តរួមក្រុម ៣៣នាក់ ម្នាក់១គ្រឿង ជាកាដូរលាគ្នា
ខ្សែប្រយុទ្ធ Erling Haaland ត្រូវបានសារព័ត៌មាន Bild ចុះផ្សាយនៅក្នុងថ្ងៃនេះថា កីឡាករនេះបានឲ្យកាដូរនាឡិកាម៉ាក Rolex ឲ្យក្នុងម្នាក់១គ្រឿងតែម្ដង ទៅកាន់មិត្តរួមក្រុម Borussia Dortmund ៣៣នាក់ របស់ខ្លួនជាកាដូរលាគ្នា មុនផ្លាស់ទៅកាន់ក្លឹប Manchester City ។ តម្លៃនាឡិកា ដែលជាកាដូររបស់ Haaland ឲ្យទៅកាន់មិត្តរួមក្រុមរបស់ខ្លួនគឺមានតម្លៃចន្លោះ ១៤,០០០ ដល់ ១៦,០០០ដុល្លារអាមេរិក។ មិនប៉ុណ្ណោះខ្សែប្រយុទ្ធរូបនេះក៏បានឲ្យវត្ថុអនុស្សាវរីយ៍មួយចំនួនទៀតដូចជា អាវដែលមានឈ្មោះរបស់គេ ក៏ដូចជារូបថតជាដើម។ លើសពីទៅទៀត Haaland ក៏បានឲ្យកាដូរនាឡិកាម៉ាក Omega ដែលមានតម្លៃចន្លោះ ៥,០០០-៧,៥០០ដុល្លារអាមេរិក ឲ្យទៅកាន់បុគ្គលិក Dortmund ក្នុងម្នាក់១គ្រឿងជាវត្ថុអនុស្សាវរីយ៍លាគ្នាផងដែរ។ Haaland នឹងផ្លាស់ទៅលេង Man City នៅរដូវកាលខាងមុខនេះហើយ ដោយខាងក្លឹបនិងសាមីខ្លួនព្រមព្រៀងរួចរាល់ហើយចាំតែថ្ងៃប្រកាសផ្លូវការប៉ុណ្ណោះ៕
21 May 2022
Football News
Marco Rose ត្រូវបាន Dortmund បញ្ចប់តំណែងពីគ្រូបង្គោល ក្រោយមកដឹកនាំមិនដល់ ១ឆ្នាំ
លោក Marco Rose ត្រូវបានក្លឹប Borussia Dortmund បញ្ចប់តំណែងពីគ្រូបង្គោលក្លឹបជាផ្លូវការក្នុងថ្ងៃនេះ ក្រោយមកដឹកនាំក្លឹបនេះមិនដល់ ១ឆ្នាំពេញផង។ នេះបើយោងតាមការចុះផ្សាយរបស់ក្លឹបនៅក្នុងថ្ងៃនេះ។ លោក Rose ត្រូវបាន Dortmund តែងតាំងធ្វើជាគ្រូបង្គោលក្លឹបចាប់ជាផ្លូវការចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១កន្លងទៅមក ដោយដឹកនាំសរុបបាន៤៦ប្រកួត ឈ្នះ២៧ប្រកួត ចាញ់១៥ប្រកួត ស្មើ៤ប្រកួត ក្នុងចំណាត់ថ្នាក់ទី២ នៃតារាងប្រកួត Bundesliga ក្នុងរដូវកាលនេះ ដោយមាន៦៩ពិន្ទុ។ មុនប្រកាសបញ្ចប់តួនាទីនេះ លោក Rose ក៏បានលើកឡើងផងដែរថា លោកមានអារម្មណ៍ថាខាងថ្នាក់ដឹកនាំក្លឹបលែងទុកចិត្តលើការដឹកនាំលោកហើយ។ បើតាមកំពូលអ្នកកាសែត Fabrizio Romano ចំពោះគ្រូបង្គោលថ្មីមកជំនួសលោក Rose ខាង Dortmund កំពុងទាក់ទងលោក Edin Terzić នាយកបច្ចេកទេសក្លឹបហ្នឹងផ្ទាល់ ឲ្យមកដឹកនាំក្លឹបហ្នឹងតែម្ដង៕
21 May 2022