Vinicius Jr និងក្លឹប Real Madrid ព្រមព្រៀងគ្បន្តកុងត្រារហូតដល់ ២០២៦
ខ្សែប្រយុទ្ធ Vinicius Jr និងក្លឹប Real Madrid បានព្រមព្រៀងគ្នាបន្តកុងត្រាថ្មីរហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ ដោយនឹងធ្វើការប្រកាសជាផ្លូវការនៅខែកក្កដាខាងមុខនេះ។ នេះបើយោងតាមការចុះផ្សាយរបស់ Fabrizio Romano។

បើតាមប្រភពខាងលើ ក្នុងកុងត្រាថ្មីនេះ Vinicius នឹងទទួលបានប្រាក់ពលកម្មខ្ពស់ជាងមុន ដែលធ្វើឲ្យគេស្ថិតក្នុងចំណោមកីឡាករដែលទទួលបានប្រាក់ពលកម្មខ្ពស់ជាងគេក្នុងក្រុម។
តាមពិតទៅខាង Real Madrid ចង់បន្តកុងត្រាជាមួយកីឡាករខាងលើរហូតដល់ឆ្នាំ២០២៨ ប៉ុន្តែ Vinicius មិនព្រមដោយសារតែខ្លាចបញ្ហារឿងចរចាប្រាក់ពលកម្មនៅពេលក្រោយ។
បើតាមប្រភពដដែលនេះ Real Madrid នឹងដាក់តម្លៃទិញផ្ដាច់កុងត្រាទៅលើ Vinicius រហូតទៅដល់១.០៤ពាន់ដុល្លារ។ នៅក្នុងរដូវកាលឆ្នាំ២០២១/២២ Vinicius ធ្វើបានល្អខ្លាំងនិងជួយក្រុមបានច្រើន។ កីឡាករនេះចូលលេងឲ្យ Real Madrid សរុបបាន៥២ប្រកួត និងស៊ុតចូល២២គ្រាប់៕